លោកុប្បត្តិ 21:16 - ព្រះគម្ពីរខ្មែរសាកល ហើយទៅអង្គុយតែម្នាក់ឯងទាំងបែរមុខទៅកូន ចម្ងាយប្រមាណមួយបាញ់ធ្នូ ដ្បិតនាងគិតថា៖ “កុំឲ្យខ្ញុំឃើញការស្លាប់របស់កូននេះឡើយ”។ ដូច្នេះ នាងក៏អង្គុយបែរមុខទៅកូន ហើយបន្លឺសំឡេងឡើង ទាំងយំសោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយទៅអង្គុយទល់មុខកូន ចម្ងាយមួយសន្ទុះបាញ់ធ្នូ ដោយគិតថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅនឹងមុខឡើយ»។ ដូច្នេះ កាលនាងអង្គុយទល់មុខកូន នាងក៏ឡើងសំឡេងស្រែកយំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្ដើមទ្រហោយំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយថយទៅអង្គុយប្រឈមមុខនឹងវា ចំងាយទី១ជួរធ្នូ ដោយគិតថា កុំឲ្យអញឃើញកូនស្លាប់ឡើយ ដូច្នេះ នាងក៏អង្គុយប្រឈមមុខនឹងកូន ស្រែកយំឡើង អាល់គីតាប រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្តើមទ្រហោយំ។ |
អេសាវសួរឪពុករបស់គាត់ថា៖ “លោកឪពុកអើយ តើលោកឪពុកមានពរតែមួយឬ? លោកឪពុកអើយ សូមឲ្យពរខ្ញុំដែរផង!”។ អេសាវក៏បន្លឺសំឡេងឡើង ទាំងទ្រហោយំ។
ដូច្នេះ តើខ្ញុំនឹងឡើងទៅឯឪពុករបស់ខ្ញុំដូចម្ដេចកើត ប្រសិនបើក្មេងប្រុសនេះមិននៅជាមួយខ្ញុំ? ក្រែងលោខ្ញុំឃើញការអាក្រក់ដែលនឹងកើតឡើងដល់ឪពុករបស់ខ្ញុំ”៕
“តើមនុស្សស្រីអាចភ្លេចកូនដែលនៅបៅរបស់នាង ឥតអាណិតអាសូរកូនដែលកើតពីផ្ទៃខ្លួនឬ? ទោះបីជាពួកនាងភ្លេចក៏ដោយ ក៏យើងមិនភ្លេចអ្នកឡើយ។
“យើងនឹងចាក់បង្ហូរវិញ្ញាណនៃសេចក្ដីសន្ដោស និងពាក្យអង្វរករលើវង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ហើយពួកគេនឹងសម្លឹងមើលយើងដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខចំពោះអ្នកនោះ ហាក់ដូចជាទួញសោកចំពោះកូនតែមួយ ក៏នឹងយំសោកយ៉ាងល្វីងជូរចត់ចំពោះអ្នកនោះ ហាក់ដូចជាយំសោកយ៉ាងល្វីងជូរចត់ចំពោះកូនច្បង។
បន្ទាប់មក គាត់ក្រោកឡើង ត្រឡប់ទៅរកឪពុករបស់ខ្លួនវិញ។ ខណៈដែលគាត់នៅឆ្ងាយនៅឡើយ ឪពុករបស់គាត់បានឃើញគាត់ ក៏មានចិត្តអាណិតអាសូរ ហើយរត់ទៅឱបកគាត់ ទាំងថើបទៀតផង។