ពួកទូតសួគ៌និយាយនឹងឡុតថា៖ “តើមានអ្នកណាទៀតនៅទីនេះជាមួយអ្នក? ចូរនាំកូនប្រសាប្រុស កូនប្រុស និងកូនស្រីរបស់អ្នក ព្រមទាំងអស់អ្នកដែលនៅជាមួយអ្នកក្នុងទីក្រុងនេះ ចេញពីកន្លែងនេះទៅ!
លោកុប្បត្តិ 19:11 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ពួកទូតសួគ៌ក៏វាយពួកមនុស្សដែលនៅមាត់ទ្វារផ្ទះដោយភាពងងឹតភ្នែកទាំងក្មេងទាំងចាស់ ដូច្នេះពួកគេនឿយណាយនឹងរកមាត់ទ្វារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាបានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារខ្វាក់ភ្នែកទាំងអស់គ្នា ទាំងតូចទាំងធំ ដូច្នេះ គេក៏អស់ចិត្តលែងរាវរកមាត់ទ្វារទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ទេវតាបានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារ ខ្វាក់ភ្នែកទាំងអស់គ្នា តាំងពីតូចដល់ធំ ដូច្នេះ ពួកគេពុំអាចរកមាត់ទ្វារចូលទៅក្នុងផ្ទះបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ធ្វើឲ្យមនុស្សទាំងអស់ដែលនៅត្រង់មាត់ទ្វារនោះខ្វាក់ភ្នែកទៅទាំងតូចទាំងធំ បានជាគេអស់ចិត្តនឹងរកទ្វារទៀត។ អាល់គីតាប បន្ទាប់មក ម៉ាឡាអ៊ីកាត់បានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារ ខ្វាក់ភ្នែកទាំងអស់គ្នា តាំងពីតូចដល់ធំ ដូច្នេះ ពួកគេពុំអាចរកមាត់ទ្វារចូលទៅក្នុងផ្ទះបានឡើយ។ |
ពួកទូតសួគ៌និយាយនឹងឡុតថា៖ “តើមានអ្នកណាទៀតនៅទីនេះជាមួយអ្នក? ចូរនាំកូនប្រសាប្រុស កូនប្រុស និងកូនស្រីរបស់អ្នក ព្រមទាំងអស់អ្នកដែលនៅជាមួយអ្នកក្នុងទីក្រុងនេះ ចេញពីកន្លែងនេះទៅ!
ការនឿយហត់របស់មនុស្សល្ងង់ធ្វើឲ្យខ្លួនគេអស់កម្លាំង ពីព្រោះគេមិនដឹងថាទៅដល់ទីក្រុងយ៉ាងណាទេ។
អ្នកបានអស់កម្លាំងដោយដំណើរវែងឆ្ងាយរបស់អ្នក ប៉ុន្តែអ្នកមិនបានពោលថា: ‘អស់សង្ឃឹមហើយ!’ នោះទេ អ្នកបានរកឃើញការបន្តកម្លាំងជាថ្មី ដូច្នេះបានជាអ្នកមិនបានចុះខ្សោយឡើយ។
ឥឡូវនេះ មើល៍! ព្រះហស្តរបស់ព្រះអម្ចាស់បានទាស់នឹងឯងហើយ ឯងនឹងទៅជាខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃមួយរយៈ”។ រំពេចនោះ ភាពស្រអាប់ និងភាពងងឹតបានគ្របដណ្ដប់គាត់ ហើយគាត់ក៏ដើរទៅដើរមក ទាំងរកអ្នកដឹកដៃ។