Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 បន្ទាប់​មក ទេវតា​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នៅ​មាត់​ទ្វារ ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា តាំង​ពី​តូច​ដល់​ធំ ដូច្នេះ ពួក​គេ​ពុំ​អាច​រក​មាត់​ទ្វារ​ចូល​ទៅ​ក្នុង​ផ្ទះ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 បន្ទាប់មក ពួកទូតសួគ៌​ក៏​វាយ​ពួក​មនុស្ស​ដែល​នៅ​មាត់ទ្វារ​ផ្ទះ​ដោយ​ភាពងងឹតភ្នែក​ទាំង​ក្មេង​ទាំង​ចាស់ ដូច្នេះ​ពួកគេ​នឿយណាយ​នឹង​រក​មាត់ទ្វារ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ទេវតា​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នៅ​មាត់​ទ្វារ​ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា ទាំង​តូច​ទាំង​ធំ ដូច្នេះ គេ​ក៏​អស់​ចិត្ត​លែង​រាវ​រក​មាត់​ទ្វារ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ក៏​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ត្រង់​មាត់​ទ្វារ​នោះ​ខ្វាក់​ភ្នែក​ទៅ​ទាំង​តូច​ទាំង​ធំ បាន​ជា​គេ​អស់​ចិត្ត​នឹង​រក​ទ្វារ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នៅ​មាត់​ទ្វារ ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា តាំង​ពី​តូច​ដល់​ធំ ដូច្នេះ ពួក​គេ​ពុំ​អាច​រក​មាត់​ទ្វារ​ចូល​ទៅ​ក្នុង​ផ្ទះ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេវតា​ពោល​ទៅ​លោក​ឡុត​ថា៖ «តើ​មាន​នរណា​ខ្លះ​នៅ​ជា​មួយ​លោក? បើ​មាន​កូន​ប្រសា កូន​ប្រុស កូន​ស្រី និង​មាន​អ្វី​ទៀត​ជា​កម្មសិទ្ធិ​របស់​លោក​នៅ​ក្នុង​ក្រុង ចូរ​នាំ​ចេញ​ពី​កន្លែង​នេះ​ទៅ


ពល​ទាហាន​ស៊ីរី​ចុះ​តម្រង់​មក​រក​លោក​អេលីសេ លោក​អធិស្ឋាន​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះអង្គ​មេត្តា​ធ្វើ​ឲ្យ​ពួក​គេ​ស្រវាំង​ភ្នែក​ទៅ!»។ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​ទាហាន​ស៊ីរី​ស្រវាំង​ភ្នែក តាម​ពាក្យ​សុំ​របស់​លោក​អេលីសេ។


កិច្ចការ​របស់​មនុស្ស​ល្ងី‌ល្ងើ​បណ្ដាល​ឲ្យ​ខ្លួន​ហត់‌នឿយ សូម្បី​តែ​ផ្លូវ​ចូល​ទៅ​កាន់​ទីក្រុង ក៏​គេ​រក​មិន​ឃើញ​ដែរ។


អ្នក​ធ្វើ​ដំណើរ​រហូត​ទាល់​តែ​នឿយ‌ហត់ តែ​អ្នក​មិន​ព្រម​ឈប់​ទេ គឺ​អ្នក​ខំ​ប្រឹង‌ប្រែង ពុះ‌ពារ​ត​ទៅ​មុខ​ទៀត។


ហេតុ​អ្វី​បាន​ជា​អ្នក​ឆាប់​ដូរ​គំនិត​ដូច្នេះ ស្រុក​អេស៊ីប​នឹង​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត ដូច ស្រុក​អាស្ស៊ីរី​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ដែរ។


ឥឡូវ​នេះ ព្រះ‌បារមី​របស់​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្វាក់​ភ្នែក លែង​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ»។ រំពេច​នោះ ស្រាប់​តែ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​ពុំ​ឃើញ។ គាត់​ដើរ​ស្ទាបៗ វិល‌វល់ រក​គេ​ជួយ​ដឹក​ដៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម