សារ៉ាក៏បដិសេធថា៖ “ខ្ញុំមិនបានសើចទេ” ពីព្រោះនាងខ្លាច ប៉ុន្តែព្រះអង្គមានបន្ទូលថា៖ “ទេ! អ្នកបានសើចពិតមែន”។
លោកុប្បត្តិ 18:16 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក បុរសទាំងបីក៏ក្រោកឡើងចេញពីទីនោះ ហើយអើតមើលសូដុម រីឯអ័ប្រាហាំក៏ទៅជាមួយពួកគេ ដើម្បីជូនដំណើរពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក បុរសទាំងបីបានក្រោកចេញពីទីនោះ ហើយមើលឆ្ពោះទៅកាន់ក្រុងសូដុម។ លោកអ័ប្រាហាំក៏ទៅជាមួយដែរ ដើម្បីជូនដំណើរពួកលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសទាំងបីនាក់ក្រោកឡើង ចាកចេញទៅ ដោយសម្លឹងឆ្ពោះទៅកាន់ក្រុងសូដុម។ លោកអប្រាហាំជូនដំណើរ ដើម្បីលាគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះមនុស្សទាំង៣បានក្រោកពីទីនោះហើយ ក៏ងាកបែរមើលទៅខាងក្រុងសូដុំម ឯអ័ប្រាហាំគាត់ដើរជាមួយដែរ ដើម្បីជូនទៅ អាល់គីតាប បុរសទាំងបីនាក់ក្រោកឡើង ចាកចេញទៅដោយសម្លឹងឆ្ពោះទៅកាន់ក្រុងសូដុម។ អ៊ីព្រហ៊ីមជូនដំណើរដើម្បីលាគ្នា។ |
សារ៉ាក៏បដិសេធថា៖ “ខ្ញុំមិនបានសើចទេ” ពីព្រោះនាងខ្លាច ប៉ុន្តែព្រះអង្គមានបន្ទូលថា៖ “ទេ! អ្នកបានសើចពិតមែន”។
គាត់ងើបភ្នែកឡើងក៏ឃើញ នោះមើល៍! មានបុរសបីនាក់ឈរនៅចំពោះមុខគាត់! នៅពេលឃើញដូច្នោះ គាត់ក៏រត់ពីមាត់ទ្វាររោងទៅជួបពួកគេ ហើយក្រាបមុខដល់ដី
ដូច្នេះ បុរសទាំងនោះក៏បែរចេញពីទីនោះ ហើយទៅឯសូដុម រីឯអ័ប្រាហាំនៅតែឈរនៅចំពោះព្រះយេហូវ៉ានៅឡើយ។
រីឯទូតសួគ៌ទាំងពីរនោះមកដល់សូដុមនៅពេលល្ងាច ពេលនោះឡុតកំពុងអង្គុយនៅខ្លោងទ្វារក្រុងសូដុម។ នៅពេលឡុតឃើញពួកគេ គាត់ក៏ក្រោកឡើងទៅទទួលពួកគេ ហើយក្រាបមុខដល់ដី
ដូច្នេះ ក្រុមជំនុំជូនដំណើរពួកគេ ពួកគេក៏ធ្វើដំណើរឆ្លងកាត់ហ្វេនីស៊ី និងសាម៉ារី ទាំងរៀបរាប់ប្រាប់យ៉ាងលម្អិតអំពីការកែប្រែចិត្តរបស់សាសន៍ដទៃ ធ្វើឲ្យបងប្អូនទាំងអស់មានអំណរយ៉ាងខ្លាំង។
ពួកគេឈឺផ្សាក្នុងចិត្ត ជាពិសេសចំពោះពាក្យដែលប៉ូលនិយាយថា ពួកគេនឹងមិនឃើញមុខគាត់ទៀតឡើយ។ បន្ទាប់មក ពួកគេជូនដំណើរគាត់ទៅដល់សំពៅ៕
ប៉ុន្តែដល់ពេលថ្ងៃទាំងនោះកន្លងផុតទៅ យើងក៏បន្តដំណើរចេញទៅទៀត។ ពួកគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនៗ បានជូនដំណើរយើងរហូតដល់ខាងក្រៅទីក្រុង។ ក្រោយពីលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ
ពោលគឺ កាលណាខ្ញុំធ្វើដំណើរទៅអេស្ប៉ាញ ខ្ញុំសង្ឃឹមនឹងជួបអ្នករាល់គ្នានៅតាមផ្លូវ ហើយឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំពីទីនោះទៅមុខទៀត ក្រោយពីអ្នករាល់គ្នាបានធ្វើឲ្យខ្ញុំសប្បាយចិត្តបន្តិចសិន។
ពួកគេបានធ្វើបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់អ្នកនៅមុខក្រុមជំនុំ។ ប្រសិនបើអ្នកជូនដំណើរពួកគេតាមបែបសមគួរនឹងព្រះ នោះអ្នកនឹងធ្វើបានល្អ