Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 លុះ​មនុស្ស​ទាំង​៣​បាន​ក្រោក​ពី​ទី​នោះ​ហើយ ក៏​ងាក​បែរ​មើល​ទៅ​ខាង​ក្រុង​សូដុំម ឯ​អ័ប្រា‌ហាំ​គាត់​ដើរ​ជា​មួយ​ដែរ ដើម្បី​ជូន​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 បន្ទាប់មក បុរស​ទាំងបី​ក៏​ក្រោកឡើង​ចេញពី​ទីនោះ ហើយ​អើតមើល​សូដុម រីឯ​អ័ប្រាហាំ​ក៏​ទៅ​ជាមួយ​ពួកគេ ដើម្បី​ជូនដំណើរ​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 បន្ទាប់​មក បុរស​ទាំង​បី​បាន​ក្រោក​ចេញ​ពី​ទី​នោះ ហើយ​មើល​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ លោក​អ័ប្រា‌ហាំ​ក៏​ទៅ​ជា‌មួយ​ដែរ ដើម្បី​ជូន​ដំណើរ​ពួក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បុរស​ទាំង​បី​នាក់​ក្រោក​ឡើង ចាក​ចេញ​ទៅ ដោយ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ លោក​អប្រាហាំ​ជូន​ដំណើរ ដើម្បី​លា​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 បុរស​ទាំង​បី​នាក់​ក្រោក​ឡើង ចាក​ចេញ​ទៅ​ដោយ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ អ៊ីព្រហ៊ីម​ជូន​ដំណើរ​ដើម្បី​លា​គ្នា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​សារ៉ា​នាង​ប្រកែក​ថា ខ្ញុំ​ម្ចាស់​មិន​បាន​សើច​ទេ ពី​ព្រោះ​នាង​ខ្លាច តែ​ទ្រង់​មាន​បន្ទូល​ថា ទេ គឺ​ឯង​បាន​សើច​មែន។


គាត់​ងើប​ភ្នែក​ឡើង ក៏​មើល​ឃើញ​មនុស្ស​៣​នាក់​ឈរ​នៅ​ចំពោះ​មុខ កាល​គាត់​ឃើញ​ដូច្នោះ នោះ​គាត់​រត់​ពី​មាត់​ទ្វារ​ត្រសាល​ទៅ​ទទួល ដោយ​ក្រាប​រាប​នឹង​ដី


រួច​ក៏​បែរ​ចេញ​ពី​នោះ​ដំរង់​ទៅ​ខាង​ឯ​ក្រុង​សូដុំម​ទៅ តែ​អ័ប្រា‌ហាំ​គាត់​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​ឡើយ។


ដល់​ពេល​ត្រលប់ នោះ​ទេវតា​ទាំង​២​ក៏​ទៅ​ដល់​ក្រុង​សូដុំម ឯ​ឡុត​គាត់​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង គាត់​ក៏​ឃើញ ហើយ​ក្រោក​ទៅ​ទទួល រួច​ក្រាប​ផ្កាប់​មុខ​នឹង​ដី ជំរាប​ថា


ដូច្នេះ ពួក​ជំនុំ​ក៏​ចេញ​ជូន​ដំណើរ​អ្នក​ទាំង​នោះ​ទៅ រួច​គេ​ដើរ​កាត់​ស្រុក​ភេនីស នឹង​ស្រុក​សាម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ គេ​ក៏​នាំ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង


ទាំង​មាន​សេចក្ដី​ព្រួយ​ពី​ពាក្យ​នេះ​ជា​ដើម គឺ​ដែល​គាត់​ថា គេ​មិន​ឃើញ​មុខ​គាត់​ទៀត​ឡើយ រួច​ក៏​ជូន​គាត់​ទៅ​ដល់​សំពៅ។


ប៉ុន្តែ ដល់​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ យើង​ក៏​ចេញ​ធ្វើ​ដំណើរ​ដើរ​ទៀត ឯ​ពួក​គេ​ទាំង​អស់ ព្រម​ទាំង​ប្រពន្ធ​កូន បាន​ជូន​យើង​ខ្ញុំ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​ច្រាំង


បាន​ជា​កាល​ណា​ខ្ញុំ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ នោះ​ខ្ញុំ​នឹង​ចូល​មក​សួរ​អ្នក​រាល់​គ្នា ដ្បិត​ខ្ញុំ​សង្ឃឹម​ថា នឹង​ឃើញ​អ្នក​រាល់​គ្នា​តាម​ផ្លូវ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ​ទៅ​មុខ​ទៀត គឺ​ក្នុង​គ្រា​ក្រោយ​ដែល​បាន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​បន្តិច


គេ​ក៏​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក នៅ​មុខ​ពួក​ជំនុំ​ផង បើ​អ្នក​នឹង​ជួយ​ដំរង់​អ្នក​ទាំង​នោះ តាម​បែប​គួរ​នឹង​ព្រះ នោះ​បាន​ល្អ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម