៣ យ៉ូហាន 1:6 - ព្រះគម្ពីរខ្មែរសាកល6 ពួកគេបានធ្វើបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់អ្នកនៅមុខក្រុមជំនុំ។ ប្រសិនបើអ្នកជូនដំណើរពួកគេតាមបែបសមគួរនឹងព្រះ នោះអ្នកនឹងធ្វើបានល្អ សូមមើលជំពូកKhmer Christian Bible6 ហើយពួកគេបានធ្វើបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់អ្នកនៅចំពោះមុខក្រុមជំនុំ។ ពេលអ្នកជូនដំណើរពួកគេបន្ដទៀតតាមបែបស័ក្ដិសមនឹងព្រះជាម្ចាស់ នោះអ្នកធ្វើល្អហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដូចគេបានធ្វើបន្ទាល់ប្រាប់ពីសេចក្ដីស្រឡាញ់របស់ប្អូន នៅមុខក្រុមជំនុំមែន។ ពេលប្អូនជូនដំណើរពួកគេចេញទៅ សូមប្អូនជួយអ្នកទាំងនោះឲ្យបានល្អ តាមបែបគួរនឹងព្រះផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 បងប្អូនទាំងនោះបានផ្ដល់សក្ខីភាពនៅមុខក្រុមជំនុំ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 គេក៏បានធ្វើបន្ទាល់ពីសេចក្ដីស្រឡាញ់របស់អ្នក នៅមុខពួកជំនុំផង បើអ្នកនឹងជួយដំរង់អ្នកទាំងនោះ តាមបែបគួរនឹងព្រះ នោះបានល្អហើយ សូមមើលជំពូកអាល់គីតាប6 បងប្អូនទាំងនោះបានផ្ដល់សក្ខីភាព នៅមុខក្រុមជំអះ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរឲ្យគាប់ចិត្តអុលឡោះផង សូមមើលជំពូក |