ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 17:9 - ព្រះគម្ពីរខ្មែរសាកល

ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ទៀត​ថា​៖ “រីឯ​អ្នក​វិញ អ្នក​ត្រូវ​រក្សា​សម្ពន្ធមេត្រី​របស់យើង គឺ​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក រហូតដល់​គ្រប់ជំនាន់​របស់ពួកគេ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «ចំណែក​ឯ​អ្នក​វិញ អ្នក​ត្រូវ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង ទាំង​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ គ្រប់​តំណ​របស់​គេ​តទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​អប្រាហាំ​ថា៖ «ចំណែក​ឯ​អ្នក​វិញ អ្នក​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង គឺ​ទាំង​អ្នក ទាំង​ពូជ‌ពង្ស​របស់​អ្នក​ដែល​នឹង​កើត​មក​តាម​ក្រោយ ត្រូវ​គោរព​តាម​គ្រប់​តំណ​ត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទ្រង់​មាន​បន្ទូល​នឹង​អ័ប្រា‌ហាំ​ទៀត​ថា ឯ​ឯង ត្រូវ​ឲ្យ​ឯង​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ ទាំង​ឯង​នឹង​ពូជ​ឯង​ត​រៀង​ទៅ តាម​ដំណ​គេ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​មក​អ៊ីព្រហ៊ីម​ថា៖ «ចំណែក​ឯ​អ្នក​វិញ អ្នក​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង គឺ​ទាំង​អ្នក ទាំង​ពូជ‌ពង្ស​របស់​អ្នក ដែល​នឹង​កើត​មក​តាម​ក្រោយ ត្រូវ​គោរព​តាម​គ្រប់​តំណ​តទៅ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 17:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អ័ប្រាហាំ​យក​អ៊ីសម៉ាអែល​កូនប្រុស​របស់គាត់ និង​អស់​អ្នកដែលកើត​ក្នុង​ផ្ទះ​របស់គាត់​មក ព្រមទាំង​អស់​អ្នកដែលទិញ​ដោយ​ប្រាក់ គឺ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​អ្នកផ្ទះ​របស់​អ័ប្រាហាំ ហើយ​កាត់ស្បែក គឺ​ស្បែកចុងស្វាស​នៃ​រូបសាច់​របស់ពួកគេ​នៅ​ថ្ងៃ​ដដែល​នោះ ដូចដែល​ព្រះ​បាន​មានបន្ទូល​នឹង​គាត់​។


យើង​បាន​ជ្រើសរើស​គាត់ ដើម្បីឲ្យ​បង្គាប់​កូនចៅ​របស់គាត់ និង​អ្នកផ្ទះ​ជំនាន់ក្រោយ​របស់គាត់ ឲ្យ​កាន់តាម​មាគ៌ា​របស់​យើងជា​យេហូវ៉ា ដោយ​អនុវត្ត​សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​។ នេះគឺ​ដើម្បីឲ្យ​យើងជា​យេហូវ៉ា​បាន​បំពេញឲ្យសម្រេច​ដល់​អ័ប្រាហាំ​នូវ​អ្វីដែល​យើង​បាន​សន្យា​នឹង​គាត់”។


គឺ​ដល់​អ្នកដែល​រក្សា​សម្ពន្ធមេត្រី​របស់ព្រះអង្គ និង​អ្នកដែល​នឹកចាំ​ច្បាប់តម្រា​របស់ព្រះអង្គ ដើម្បី​ប្រតិបត្តិតាម​។


អស់ទាំង​គន្លង​របស់​ព្រះយេហូវ៉ា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​ជា​សេចក្ដីពិតត្រង់ ដល់​អ្នកដែល​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។