ស្ដេចទាំងប្រាំអង្គនេះបានបម្រើកេដូឡោមើរដប់ពីរឆ្នាំ ប៉ុន្តែនៅឆ្នាំទីដប់បីពួកទ្រង់បានបះបោរ។
លោកុប្បត្តិ 14:5 - ព្រះគម្ពីរខ្មែរសាកល លុះដល់ឆ្នាំទីដប់បួន កេដូឡោមើរ និងពួកស្ដេចដែលនៅជាមួយទ្រង់បានយាងមក ហើយវាយឈ្នះជនជាតិរេផែមនៅអាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីមនៅហាំ ជនជាតិអេមីមនៅសាវេ-គារយ៉ាថែម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះនៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយក៏បានលើកគ្នាមកវាយពួករេផែម នៅក្រុងអាសថារ៉ូត-កើណែម ពួកស៊ូស៊ីមនៅក្រុងហាំ ពួកអេមីម នៅក្រុងគារយ៉ាថែម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ នៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្ដេចទាំងប៉ុន្មាន ដែលនៅជាមួយព្រះអង្គ បានលើកគ្នាមកវាយជនជាតិរេផែម នៅក្រុងអាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីម នៅក្រុងគារយ៉ាថែម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ឆ្នាំទី១៤កេដូឡោមើរ ហើយអស់ទាំងស្តេចដែលនៅជាមួយក៏មកវាយពួករេផែម នៅត្រង់អាសថារ៉ូត-កើណែម នឹងពួកស៊ូស៊ីមនៅត្រង់ស្រុកហាំ ពួកអេមីម នៅត្រង់វាលគារយ៉ាថែម អាល់គីតាប ប៉ុន្តែ នៅឆ្នាំទីដប់បួន ស្តេចកេដូឡោមើរ និងស្តេចទាំងប៉ុន្មាន ដែលនៅជាមួយគាត់ បានលើកគ្នាមកវាយជនជាតិរេផែម នៅក្រុងអាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីម នៅក្រុងគារយ៉ាថែម |
ស្ដេចទាំងប្រាំអង្គនេះបានបម្រើកេដូឡោមើរដប់ពីរឆ្នាំ ប៉ុន្តែនៅឆ្នាំទីដប់បីពួកទ្រង់បានបះបោរ។
បន្ទាប់មក អ៊ីស្រាអែលបានមកដល់អេហ្ស៊ីប យ៉ាកុបបានរស់នៅបណ្ដោះអាសន្នក្នុងដែនដីរបស់ហាំ។
លោកទាំងពីរបានសម្ដែងទីសម្គាល់របស់ព្រះអង្គក្នុងចំណោមជនជាតិអេហ្ស៊ីប និងការអស្ចារ្យនៅដែនដីរបស់ហាំ។
គឺកិច្ចការដ៏អស្ចារ្យដែលធ្វើនៅដែនដីរបស់ហាំ និងកិច្ចការដែលគួរឲ្យស្ញែងខ្លាចនៅសមុទ្រក្រហម។
ព្រះអង្គបានវាយសម្លាប់អស់ទាំងកូនច្បងនៅអេហ្ស៊ីប ជាផលដំបូងនៃកម្លាំងក្នុងរោងរបស់ហាំ។
យ៉ាងណាមិញ នឹងមានកើតឡើងដូច្នេះ: ដូចដែលអ្នកច្រូតប្រមូលស្រូវ ក៏ច្រូតកួរស្រូវដោយដៃរបស់ខ្លួនយ៉ាងណា ហើយដូចដែលគេរើសសន្សំកួរស្រូវនៅក្នុងជ្រលងភ្នំរេផែមយ៉ាងណា