Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 14:4 - ព្រះគម្ពីរខ្មែរសាកល

4 ស្ដេចទាំងប្រាំអង្គនេះ​បាន​បម្រើ​កេដូឡោមើរ​ដប់ពីរ​ឆ្នាំ ប៉ុន្តែ​នៅ​ឆ្នាំ​ទីដប់បី​ពួកទ្រង់​បាន​បះបោរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ស្ដេច​ទាំង​នេះ​បាន​ចុះ​ចូល​ព្រះ​បាទ​កេដូ‌ឡោមើរ​អស់​រយៈ​ពេល​ដប់ពីរ​ឆ្នាំ តែ​ដល់​ឆ្នាំ​ទី​ដប់បី​ក៏​នាំ​គ្នា​បះ‌បោរ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ស្ដេច​ទាំង​នេះ​នៅ​ជា​រណប​របស់​ព្រះ‌បាទ​កេដូ‌ឡោមើរ អស់​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​ទី​ដប់​បី​ក៏​នាំ​គ្នា​បះ‌បោរ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គេ​បាន​ចុះ​ចូល​កេដូ‌ឡោមើរ​អស់​១២​ឆ្នាំ តែ​ដល់​ឆ្នាំ​ទី​១៣​ក៏​នាំ​គ្នា​បះ‌បោរ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ស្តេច​ទាំង​នេះ​នៅ​ជា​អ្នក​បម្រើ​របស់​ស្តេច​កេដូ‌ឡោមើរ អស់​រយៈ​ពេល​ដប់​ពីរ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​ទី​ដប់​បី​ក៏​នាំ​គ្នា​បះ​បោរ​ឡើង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 14:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលនោះ​មានកើតឡើងដូច្នេះ​: នៅ​សម័យ​អាំរ៉ាផែល​ស្ដេច​នៃ​ស៊ីណើរ អើយ៉ុក​ស្ដេច​នៃ​អេឡាសារ កេដូឡោមើរ​ស្ដេច​នៃ​អេឡាំ និង​ធីដាល​ស្ដេច​នៃ​កូយីម


ស្ដេច​ទាំង​ប្រាំអង្គ​នេះ​បាន​រួមកម្លាំងគ្នា​នៅ​ជ្រលងភ្នំ​ស៊ីឌីម (​ស៊ីឌីម​គឺ​សមុទ្រ​អំបិល​)​។


លុះ​ដល់​ឆ្នាំ​ទីដប់បួន កេដូឡោមើរ និង​ពួក​ស្ដេច​ដែល​នៅជាមួយ​ទ្រង់​បាន​យាង​មក ហើយ​វាយឈ្នះ​ជនជាតិរេផែម​នៅ​អាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម​នៅ​ហាំ ជនជាតិអេមីម​នៅ​សាវេ-គារយ៉ាថែម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម