ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 11:11 - ព្រះគម្ពីរខ្មែរសាកល

ក្រោយពី​បង្កើត​អើប៉ាក់សាឌ សិម​រស់នៅ​បាន ៥០០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​កំណើត​អើប៉ាក់‌សាឌ​មក គាត់​រស់​នៅ​បាន​ប្រាំរយ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រីជា​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​កំណើត​អើប៉ាក់‌សាឌ លោក​សិម​រស់​បាន​ប្រាំ​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស កូន​ស្រី​ជា​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រោយ​ដែល​បង្កើត​អើប៉ាក់‌សាឌ​មក នោះ​គាត់​រស់​នៅ​៥០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។

សូមមើលជំពូក

អាល់គីតាប

ក្រោយ​កំណើត​អើប៉ាក់‌សាឌ សិម​រស់​បាន​ប្រាំ​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 11:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ប្រទានពរ​ពួកគេ ហើយ​ព្រះ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​បង្ក្រាប​វា ព្រមទាំង​គ្រប់គ្រង​លើ​ត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និង​សត្វមានជីវិត​គ្រប់ប្រភេទ​ដែល​រវើក​នៅលើ​ផែនដី”។


នេះ​ជា​វង្សត្រកូល​របស់​សិម​: ពេល​សិម​មាន​អាយុ ១០០ ឆ្នាំ គឺ​ពីរ​ឆ្នាំ​ក្រោយពី​ទឹកជំនន់ គាត់​បង្កើត​អើប៉ាក់សាឌ​។


អើប៉ាក់សាឌ​រស់នៅ​បាន ៣៥ ឆ្នាំ គាត់​ក៏​បង្កើត​សេឡា​។


រីឯ​អ្នករាល់គ្នា​វិញ ចូរ​បង្កើតកូន ហើយ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​កើនចំនួនឡើង​លើ​ផែនដី​ចុះ”។


ពួក​កូនប្រុស​របស់យើង​នឹងបាន​ដូចជា​កូនឈើ​ដែល​លូតលាស់​ក្នុង​យុវភាព​របស់វា ពួក​កូនស្រី​របស់យើង​នឹងបាន​ដូចជា​សសរកណ្ដាល​ដែល​ត្រូវបាន​ឆ្លាក់​តាមរបៀប​រាជវាំង​។