ទាំងនេះហើយ ជាពូជអម្បូររបស់ពួកកូនប្រុសណូអេ តាមវង្សត្រកូលនៅក្នុងប្រជាជាតិរបស់ពួកគេ ហើយប្រជាជាតិនានាបានបែកខ្ញែកទៅលើផែនដីចេញពីអ្នកទាំងនេះ ក្រោយពីទឹកជំនន់៕
លោកុប្បត្តិ 11:1 - ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ ផែនដីទាំងមូលមានភាសាតែមួយ និងពាក្យតែមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលមានភាសាតែមួយ មានពាក្យសម្ដីតែមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលនិយាយភាសាតែមួយ មានពាក្យសម្ដីតែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅផែនដីទាំងមូល នោះមានភាសាមានសំដីតែ១ទេ អាល់គីតាប នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលនិយាយភាសាតែមួយ មានពាក្យសំដីតែមួយ។ |
ទាំងនេះហើយ ជាពូជអម្បូររបស់ពួកកូនប្រុសណូអេ តាមវង្សត្រកូលនៅក្នុងប្រជាជាតិរបស់ពួកគេ ហើយប្រជាជាតិនានាបានបែកខ្ញែកទៅលើផែនដីចេញពីអ្នកទាំងនេះ ក្រោយពីទឹកជំនន់៕
ក្រោយមកមានកើតឡើងដូច្នេះ: នៅពេលដែលមនុស្សបានធ្វើដំណើរទៅទិសខាងកើត ពួកគេឃើញវាលទំនាបមួយក្នុងដែនដីស៊ីណើរ នោះពួកគេក៏តាំងលំនៅនៅទីនោះ។
រួចព្រះយេហូវ៉ាក៏មានបន្ទូលថា៖ “មើល៍! ពួកគេទាំងអស់គ្នាជាជនជាតិតែមួយ និងមានភាសាតែមួយ ហើយនេះគ្រាន់តែជាការចាប់ផ្ដើមនៃទង្វើរបស់ពួកគេប៉ុណ្ណោះ។ ឥឡូវនេះ គ្មានអ្វីរារាំងពួកគេពីអ្វីក៏ដោយដែលពួកគេគ្រោងនឹងធ្វើនោះឡើយ។
នៅថ្ងៃនោះ នឹងមានទីក្រុងប្រាំនៅក្នុងដែនដីអេហ្ស៊ីប ដែលនិយាយភាសារបស់កាណាន ព្រមទាំងស្បថដល់ព្រះយេហូវ៉ានៃពលបរិវារ។ ទីក្រុងមួយក្នុងទីក្រុងទាំងនោះ នឹងត្រូវបានហៅថា “ទីក្រុងនៃព្រះអាទិត្យ”។
នៅពេលសំឡេងនេះបានលាន់ឮដូច្នេះ ក៏មានហ្វូងមនុស្សមកផ្ដុំគ្នា ហើយពួកគេស្រឡាំងកាំង ពីព្រោះពួកគេម្នាក់ៗបានឮអ្នកទាំងនោះនិយាយភាសារបស់ពួកគេ។