ការចាប់ផ្ដើមនៃអាណាចក្ររបស់គាត់ គឺបាបិល អេរេក អាកាឌ និងកាលនេ ដែលនៅក្នុងដែនដីស៊ីណើរ។
លោកុប្បត្តិ 10:9 - ព្រះគម្ពីរខ្មែរសាកល គាត់ជាអ្នកប្រមាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា៖ “ដូចនីមរ៉ូឌអ្នកប្រមាញ់ដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា «ដូចនីមរ៉ុឌ ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហេតុនេះហើយបានជាគេតែងពោលថា «អ្នកនេះជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចនីមរ៉ូដ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា បានជាមានពាក្យប្រៀបថា «ដូចជានីមរ៉ុឌ ជាព្រានព្រៃខ្លាំងពូកែ នៅចំពោះព្រះយេហូវ៉ា» អាល់គីតាប គាត់ជាអ្នកប្រមាញ់ដ៏ពូកែនៅចំពោះអុលឡោះតាអាឡា ហេតុនេះហើយបានជាគេតែងពោលថា «អ្នកនេះជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះអុលឡោះតាអាឡា ដូចនីមរ៉ូដ»។ |
ការចាប់ផ្ដើមនៃអាណាចក្ររបស់គាត់ គឺបាបិល អេរេក អាកាឌ និងកាលនេ ដែលនៅក្នុងដែនដីស៊ីណើរ។
នៅពេលក្មេងប្រុសទាំងពីរនោះធំឡើង អេសាវក៏ទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ ជាមនុស្សនៃទីវាល រីឯយ៉ាកុបវិញ ជាមនុស្សស្រគត់ស្រគំ នៅតែក្នុងរោង។
កាលអ៊ីសាកឲ្យពរយ៉ាកុបចប់ហើយ ហើយយ៉ាកុបទើបតែបានចេញពីមុខអ៊ីសាកឪពុករបស់គាត់ទៅ នោះអេសាវបងប្រុសរបស់គាត់ក៏មកពីបរបាញ់វិញ។
មានមនុស្សធំសម្បើមនៅលើផែនដីក្នុងគ្រានោះ និងក្រោយមកដែរ គឺពេលដែលពួកកូនប្រុសរបស់ព្រះបានចូលទៅឯពួកកូនស្រីរបស់មនុស្ស ហើយពួកនាងបានបង្កើតកូនឲ្យពួកគេ។ ពួកគេជាមនុស្សខ្លាំងពូកែនាសម័យបុរាណ ជាមនុស្សមានកេរ្តិ៍ឈ្មោះ។
“មើល៍! នេះជាមនុស្សដែលមិនយកព្រះធ្វើជាបន្ទាយរបស់ខ្លួន គឺទុកចិត្តលើភាពបរិបូរនៃទ្រព្យសម្បត្តិរបស់ខ្លួន ហើយរកទីពឹងក្នុងសេចក្ដីអន្តរាយរបស់ខ្លួន”។
ពួកគេចាត់ទូតឲ្យទៅតាមសមុទ្រ គឺជិះនាវាធ្វើពីដើមកក់នៅលើផ្ទៃទឹក។ ពួកអ្នកនាំសារដ៏រហ័សអើយ ចូរទៅចុះ! ចូរទៅរកប្រជាជាតិមួយដែលមានមាឌខ្ពស់ ហើយមានស្បែករលោង ជាជាតិសាសន៍ដ៏គួរឲ្យខ្លាចទាំងជិតទាំងឆ្ងាយ ជាប្រជាជាតិខ្លាំងពូកែ ហើយជាន់ឈ្លីគ្រប់កន្លែង ដែលទឹកដីរបស់ពួកគេមានទន្លេហូរកាត់!