មួយវិញទៀត អ្នកត្រូវយកអាហារគ្រប់មុខដែលអាចហូបបានទៅជាមួយអ្នក ហើយប្រមូលទុកសម្រាប់អ្នកចុះ នោះវានឹងបានជាស្បៀងដល់អ្នក និងសត្វទាំងនោះ”។
លោកុប្បត្តិ 1:30 - ព្រះគម្ពីរខ្មែរសាកល រីឯចំពោះអស់ទាំងសត្វព្រៃនៅលើផែនដី អស់ទាំងបក្សាបក្សីនៅលើអាកាស និងអ្វីៗទាំងអស់ដែលរវើកនៅលើផែនដី ដែលមានខ្យល់ដង្ហើមជីវិត យើងបានប្រគល់រុក្ខជាតិខៀវខ្ចីគ្រប់ប្រភេទទុកជាអាហារ”។ នោះក៏កើតមានដូច្នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស និងសត្វលូនវារនៅដី ដែលមានជីវិតទាំងប៉ុន្មានដែរ» នោះក៏កើតមានដូច្នោះមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងក៏ឲ្យស្មៅខៀវខ្ចីទាំងប៉ុន្មានដល់សត្វព្រៃទាំងអស់ ដល់បក្សាបក្សីទាំងអស់នៅលើមេឃ ដល់សត្វទាំងអស់ដែលលូនវារនៅលើដី គឺដល់សត្វទាំងប៉ុន្មានដែលមានដង្ហើមជីវិត ធ្វើជាអាហារដែរ» នោះក៏កើតមានដូច្នោះមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអញក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅលើដី សត្វហើរលើអាកាស នឹងសត្វលូនវារនៅដី ដែលមានជីវិតទាំងប៉ុន្មានដែរ នោះក៏មានដូច្នោះ អាល់គីតាប យើងក៏ឲ្យស្មៅខៀវខ្ចីទាំងប៉ុន្មានដល់សត្វព្រៃទាំងអស់ ដល់បក្សាបក្សីទាំងអស់នៅលើមេឃ ដល់សត្វទាំងអស់ដែលលូនវារនៅលើដី គឺដល់សត្វទាំងប៉ុន្មានដែលមានដង្ហើមជីវិត ធ្វើជាអាហារដែរ» នោះក៏កើតមានដូច្នោះមែន។ |
មួយវិញទៀត អ្នកត្រូវយកអាហារគ្រប់មុខដែលអាចហូបបានទៅជាមួយអ្នក ហើយប្រមូលទុកសម្រាប់អ្នកចុះ នោះវានឹងបានជាស្បៀងដល់អ្នក និងសត្វទាំងនោះ”។
អស់ទាំងសត្វមានជីវិត នឹងបានជាអាហារដល់អ្នករាល់គ្នា; យើងនឹងប្រគល់របស់សព្វសារពើទៅអ្នករាល់គ្នា ដូចដែលយើងបានប្រគល់រុក្ខជាតិខៀវខ្ចីទៅអ្នករាល់គ្នាដែរ។
ព្រះអង្គទ្រង់ធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វស្រុក ក៏ធ្វើឲ្យដំណាំបន្លែដុះឡើងសម្រាប់ជាការងារដល់មនុស្ស ដើម្បីឲ្យគេទាញយកអាហារពីផែនដី។