ព្រះអង្គទ្រង់ធ្វើឲ្យសូរសន្ធឹករបស់សមុទ្រ សូរសន្ធឹករបស់រលក និងចលាចលរបស់ជាតិសាសន៍នានាបានស្ងប់។
លូកា 8:24 - ព្រះគម្ពីរខ្មែរសាកល ពួកសិស្សក៏ចូលទៅជិត ហើយដាស់ព្រះអង្គឡើងដោយទូលថា៖ “លោកគ្រូ! លោកគ្រូ! យើងខ្ញុំកំពុងវិនាសហើយ!”។ ព្រះអង្គក៏តើនឡើង ស្ដីឲ្យខ្យល់ និងរលក។ ពេលនោះ ខ្យល់ និងរលកក៏ឈប់ ហើយមានភាពស្ងប់ស្ងាត់។ Khmer Christian Bible ពួកគេបានចូលមកជិតដាស់ព្រះអង្គថា៖ «លោកគ្រូ! លោកគ្រូ! យើងកំពុងតែវិនាសហើយ» ព្រះអង្គក៏ភ្ញាក់ឡើង បន្ទោសខ្យល់ និងទឹករលក ហើយវាក៏ឈប់ រួចក៏ស្ងប់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចូលទៅដាស់ព្រះអង្គ ទូលថា៖ «លោកគ្រូ! លោកគ្រូ! យើងខ្ញុំស្លាប់ឥឡូវហើយ»។ ព្រះអង្គតើនឡើង ហើយបន្ទោសខ្យល់ និងរលកដែលកំពុងបោកបក់ជាខ្លាំងនោះ រួចវាក៏ឈប់ ហើយស្ងប់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សចូលទៅជិតព្រះយេស៊ូ ដាស់ព្រះអង្គថា៖ «ព្រះគ្រូ! ព្រះគ្រូ! យើងស្លាប់ឥឡូវហើយ»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងរលកយ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះ និងរលកក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចូលទៅតើនទ្រង់ទូលថា លោកគ្រូៗអើយ យើងខ្ញុំស្លាប់ហើយ តែទ្រង់ក្រោកឡើង កំហែងទៅខ្យល់នឹងទឹក ដែលកំពុងបោកបក់ជាខ្លាំង នោះក៏ស្ងប់បាត់ឈឹងទៅ អាល់គីតាប ពួកសិស្សចូលទៅជិតអ៊ីសាដាស់គាត់ថា៖ «តួន! តួន! យើងស្លាប់ឥឡូវហើយ»។ អ៊ីសាក្រោកឡើង គំរាមខ្យល់ព្យុះ និងរលកយ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះ និងរលកក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។ |
ព្រះអង្គទ្រង់ធ្វើឲ្យសូរសន្ធឹករបស់សមុទ្រ សូរសន្ធឹករបស់រលក និងចលាចលរបស់ជាតិសាសន៍នានាបានស្ងប់។
កាលយើងមកដល់ ម្ដេចក៏គ្មានអ្នកណាសោះ? កាលយើងហៅ ម្ដេចក៏គ្មានអ្នកណាឆ្លើយ? តើដៃរបស់យើងបានរួញខ្លី មិនអាចលោះបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចឬ? មើល៍! យើងធ្វើឲ្យសមុទ្ររីងស្ងួតដោយការស្ដីបន្ទោសរបស់យើង យើងធ្វើឲ្យទន្លេទៅជាទីរហោស្ថាន នោះត្រីក៏ធុំក្លិនស្អុយដោយសារគ្មានទឹក ហើយងាប់ដោយស្រេកទឹក។
ប៉ុន្តែនៅពេលឃើញខ្យល់បក់ខ្លាំង គាត់ក៏ភ័យខ្លាច ហើយចាប់ផ្ដើមលិចចុះ។ គាត់ស្រែកឡើងថា៖ “ព្រះអម្ចាស់អើយ សង្គ្រោះទូលបង្គំផង!”។
ពួកសិស្សក៏ចូលទៅជិត ហើយដាស់ព្រះអង្គឡើងដោយទូលថា៖ “ព្រះអម្ចាស់អើយ សូមសង្គ្រោះយើងខ្ញុំផង យើងខ្ញុំកំពុងវិនាសហើយ!”។
ព្រះអង្គក៏តើនឡើង ស្ដីឲ្យខ្យល់ ហើយមានបន្ទូលនឹងរលកថា៖“ចូរស្ងៀមស្ងប់ទៅ!”។ ពេលនោះក៏ឈប់ខ្យល់ ហើយមានភាពស្ងប់ស្ងាត់ឈឹង។
ព្រះយេស៊ូវទ្រង់ស្ដីឲ្យវិញ្ញាណអសោចថា៖“ស្ងៀម! ចេញពីអ្នកនេះទៅ!”។ អារក្សក៏ផ្ដួលបុរសនោះនៅកណ្ដាលចំណោមពួកគេ ហើយចេញពីគាត់ដោយមិនបានធ្វើឲ្យគាត់រងរបួសអ្វីឡើយ។
ព្រះយេស៊ូវក៏មកឈរនៅក្បែរគាត់ ហើយស្ដីឲ្យគ្រុន នោះគ្រុនក៏ចាកចេញពីគាត់។ រំពេចនោះ គាត់ក៏ក្រោកឡើង ហើយចាប់ផ្ដើមបម្រើពួកគេ។
ស៊ីម៉ូនទូលតបថា៖ “លោកគ្រូ យើងខ្ញុំបានធ្វើការនឿយហត់ពេញមួយយប់ ចាប់មិនបានអ្វីសោះ ប៉ុន្តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក”។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“តើជំនឿរបស់អ្នករាល់គ្នានៅឯណា?”។ ពួកគេក៏ភ្ញាក់ផ្អើលទាំងភ័យខ្លាច ហើយនិយាយគ្នាទៅវិញទៅមកថា៖ “ចុះតើលោកនេះជានរណា? លោកបញ្ជាសូម្បីតែខ្យល់ និងទឹក ហើយវាក៏ស្ដាប់បង្គាប់លោកដែរ!”។