Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:23 - ព្រះគម្ពីរខ្មែរសាកល

23 ខណៈដែល​ពួកគេ​កំពុង​ធ្វើដំណើរតាមទូក ព្រះអង្គ​ក៏​ផ្ទំលក់​។ ពេលនោះ មាន​ខ្យល់ព្យុះ​បក់​មក​លើ​បឹង ទឹក​ក៏​លិចចូលពេញ​ទូក ហើយ​ពួកគេ​ស្ថិតក្នុងភាពគ្រោះថ្នាក់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 កាល​ពួកគេ​កំពុង​ឆ្លង​ទូក​ ព្រះអង្គ​ក៏​ផ្ទំ​លក់​ នោះ​ខ្យល់​ព្យុះ​ក៏​បក់​មក​លើ​បឹង​ ហើយ​ពួកគេ​ស្ទើរតែ​លិច​ទៅ​ក្នុង​ទឹក​ ព្រមទាំង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ពេល​គេ​កំពុង​ចេញ​ទូក​ទៅ ព្រះ‌អង្គ​ក៏​ផ្ទំ​លក់។ ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​មក​លើ​បឹង ទឹក​ក៏​ចូល​ពេញ​ទូក ហើយ​គេ​ស្ថិត​ក្នុង​ស្ថាន‌ភាព​គ្រោះ​ថ្នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពេល​ឆ្លង​ទៅ​នោះ ព្រះ‌យេស៊ូ​ផ្ទំ​លក់ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​បឹង បណ្ដាល​ឲ្យ​ទឹក​ជះ​ចូល​ពេញ​ទូក ហើយ​ទាំង​អស់​គ្នា​ស្ថិត​ក្នុង​ភាព​អាសន្ន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 កាល​កំពុង​តែ​បើក​ក្តោង​ទៅ នោះ​ទ្រង់​ផ្ទំ​លក់ រួច​មាន​ខ្យល់​ព្យុះ​ធ្លាក់​មក​លើ​សមុទ្រ ទឹក​ក៏​ចូល​ស្ទើរ​តែ​ពេញ​ទូក ហើយ​គេ​ភ័យ​ខ្លាច​លិច

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ពេល​ឆ្លង​ទៅ​នោះ អ៊ីសា​សម្រាន្ត​លក់ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​យ៉ាង​ខ្លាំង មក​លើ​បឹង បណ្ដាល​ឲ្យ​ទឹក​ជះ​ចូល​ពេញ​ទូក ហើយ​ទាំង​អស់​គ្នា​ស្ថិត​ក្នុង​ភាព​អាសន្ន។

សូមមើលជំពូក ចម្លង




លូកា 8:23
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្លើង និង​ដុំទឹកកក​អើយ ព្រិល និង​អ័ព្ទ​អើយ ខ្យល់ព្យុះ​ដែល​ធ្វើតាម​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​តើនឡើង​! ហេតុអ្វីបានជា​ព្រះអង្គ​ផ្ទំលក់​ដូច្នេះ​? សូម​ភ្ញាក់ឡើង​! សូម​កុំ​បោះបង់​យើងខ្ញុំ​ចោល​ឡើយ គឺ​ជាដរាប​!


“មនុស្ស​រងទុក្ខ​ដែល​ត្រូវព្យុះបក់បោក ដែល​ឥត​ត្រូវបាន​សម្រាលទុក្ខ​អើយ មើល៍! យើង​នឹង​រៀប​ថ្ម​របស់អ្នក​ឡើង​ដោយ​បាយអពណ៌ស្អាត ហើយ​ចាក់គ្រឹះ​អ្នក​ដោយ​ត្បូងកណ្ដៀង​។


កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​ហ្វូងមនុស្ស​កំពុង​ប្រជ្រៀត​ព្រះយេស៊ូវ ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ព្រះអង្គ​កំពុង​ឈរ​នៅ​មាត់បឹង​គេនេសារ៉ែត​។


នៅ​គ្រានោះ មាន​ថ្ងៃ​មួយ​ដែល​ព្រះយេស៊ូវ​យាង​ចុះ​ទូក​ជាមួយ​ពួក​សិស្ស ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយម្ខាង​បឹង”។ ពួកគេ​ក៏​ចេញទូក​ទៅ​។


មាន​សំពៅ​មួយ​ពី​អាត្រាមីត​ដែល​បម្រុងនឹង​ធ្វើដំណើរ​ទៅ​តំបន់​នានា​តាម​ឆ្នេរសមុទ្រ​អាស៊ី បន្ទាប់ពី​ជិះ​សំពៅនោះ យើង​ក៏​ចេញដំណើរ​ទៅ​។ អើរីស្តាក​អ្នកម៉ាសេដូន​ពី​ថែស្សាឡូនីច​ក៏​នៅ​ជាមួយ​យើង​ដែរ​។


រីឯ​យើង​វិញ ហេតុអ្វីបានជា​យើង​ស្ថិតក្នុងភាពគ្រោះថ្នាក់​គ្រប់​ពេលវេលា​ដូច្នេះ​?


ដ្បិត​មហាបូជាចារ្យ​ដែល​យើង​មាន មិនមែន​មិន​ចេះ​អាណិតអាសូរ​ដល់​ភាពខ្សោយ​របស់យើង​នោះ​ទេ ផ្ទុយទៅវិញ ព្រះអង្គ​ត្រូវបាន​ល្បងល​ក្នុង​គ្រប់ជំពូក​ដូច​យើង​ដែរ ប៉ុន្តែព្រះអង្គ​មិន​បានប្រព្រឹត្ត​បាប​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម