Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:5 - ព្រះគម្ពីរខ្មែរសាកល

5 ស៊ីម៉ូន​ទូល​តប​ថា៖ “លោកគ្រូ យើងខ្ញុំ​បាន​ធ្វើការនឿយហត់​ពេញ​មួយ​យប់ ចាប់​មិន​បាន​អ្វីសោះ ប៉ុន្តែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់លោក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ប៉ុន្ដែ​លោក​ស៊ីម៉ូន​បាន​ទូល​តប​ថា៖​ «លោក​គ្រូ​អើយ!​ យើង​បាន​ធ្វើការ​យ៉ាង​នឿយ​ហត់​ពេញ​មួយ​យប់​កន្លង​មក​ហើយ យើង​ចាប់​មិន​បាន​អ្វី​សោះ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ស៊ីម៉ូន​ទូល​តប​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ខំ​អូស​អួន​ពេញ​មួយ​យប់ ចាប់​មិន​បាន​ត្រី​សោះ តែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​ស៊ីម៉ូន​តប​ទៅ​ព្រះ‌យេស៊ូ​វិញ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​លោក​គ្រូ​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ស៊ីម៉ូន​ទូល​ឆ្លើយ​ថា លោក​គ្រូ​អើយ យប់​មិញ យើង​ខ្ញុំ​បាន​ខំ​ដឹក​អួន​ទាល់​ភ្លឺ គ្មាន​បាន​អ្វី​សោះ តែ​ខ្ញុំ​នឹង​ទំលាក់​អួន តាម​ពាក្យ​លោក​មើល

សូមមើលជំពូក ចម្លង

អាល់គីតាប

5 លោក​ស៊ីម៉ូន​តប​ទៅ​អ៊ីសា​វិញ​ថា៖ «តួន! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​តួន​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​តួន»។

សូមមើលជំពូក ចម្លង




លូកា 5:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ស្រែកឡើង​ថា៖ “លោក​យេស៊ូវ​អើយ លោកគ្រូ​អើយ សូម​អាណិតមេត្តា​យើងខ្ញុំ​ផង​!”។


ពួកសិស្ស​ក៏​ចូលទៅជិត ហើយ​ដាស់​ព្រះអង្គ​ឡើង​ដោយ​ទូលថា​៖ “លោកគ្រូ​! លោកគ្រូ​! យើងខ្ញុំ​កំពុង​វិនាស​ហើយ‍!”។ ព្រះអង្គ​ក៏​តើនឡើង ស្ដីឲ្យ​ខ្យល់ និង​រលក​។ ពេលនោះ ខ្យល់ និង​រលក​ក៏​ឈប់ ហើយ​មាន​ភាពស្ងប់ស្ងាត់​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“នរណា​ពាល់​ខ្ញុំ?”។ នៅពេល​ទាំងអស់គ្នា​បដិសេធ ពេត្រុស​ក៏​ទូលថា​៖ “លោកគ្រូ មនុស្សជាច្រើន​កំពុង​ចោមរោម ហើយ​ប្រជ្រៀត​លោក​!”។


នៅពេល​លោកទាំងពីរនោះ​កំពុងតែ​ចាកចេញ​ពី​ព្រះយេស៊ូវ ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “លោកគ្រូ ជា​ការល្អ​ណាស់​ដែល​ពួកយើង​នៅ​ទីនេះ​! សូមឲ្យ​យើងខ្ញុំ​សង់​រោង​បី មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា”។ គាត់​មិន​ដឹងថា​គាត់​កំពុង​និយាយ​អ្វី​ទេ​។


យ៉ូហាន​ទូល​តប​ថា​៖ “លោកគ្រូ យើងខ្ញុំ​បាន​ឃើញ​ម្នាក់​កំពុង​ដេញ​អារក្ស​ក្នុង​នាម​របស់លោក យើងខ្ញុំ​ក៏​ព្យាយាម​ហាមឃាត់​គាត់ ពីព្រោះ​គាត់​មិន​បាន​មកតាម​លោក​ជាមួយ​យើងខ្ញុំ​ទេ”។


អ្នករាល់គ្នា​ជា​មិត្តសម្លាញ់​របស់ខ្ញុំ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នករាល់គ្នា​។


ម្ដាយ​របស់​ព្រះអង្គ​ប្រាប់​ពួក​អ្នកបម្រើ​ថា​៖ “អ្វីក៏ដោយដែល​លោក​ប្រាប់​អ្នករាល់គ្នា ចូរ​ធ្វើ​ចុះ”។


ស៊ីម៉ូន​ពេត្រុស​និយាយ​នឹង​ពួកគេ​ថា​៖ “ខ្ញុំ​ទៅ​នេសាទត្រី”។ ពួកគេ​ថា​៖ “យើង​ទៅ​ជាមួយ​ដែរ”។ ពួកគេ​ក៏​ចេញទៅ ហើយ​ជិះ​ទូក​។ ប៉ុន្តែ​នៅ​យប់​នោះ ពួកគេ​ចាប់​មិន​បាន​អ្វីសោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម