ភ្លើង និងដុំទឹកកកអើយ ព្រិល និងអ័ព្ទអើយ ខ្យល់ព្យុះដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គអើយ
លូកា 8:23 - ព្រះគម្ពីរខ្មែរសាកល ខណៈដែលពួកគេកំពុងធ្វើដំណើរតាមទូក ព្រះអង្គក៏ផ្ទំលក់។ ពេលនោះ មានខ្យល់ព្យុះបក់មកលើបឹង ទឹកក៏លិចចូលពេញទូក ហើយពួកគេស្ថិតក្នុងភាពគ្រោះថ្នាក់។ Khmer Christian Bible កាលពួកគេកំពុងឆ្លងទូក ព្រះអង្គក៏ផ្ទំលក់ នោះខ្យល់ព្យុះក៏បក់មកលើបឹង ហើយពួកគេស្ទើរតែលិចទៅក្នុងទឹក ព្រមទាំងស្ថិតនៅក្នុងគ្រោះថ្នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេកំពុងចេញទូកទៅ ព្រះអង្គក៏ផ្ទំលក់។ ពេលនោះ មានខ្យល់ព្យុះបក់មកលើបឹង ទឹកក៏ចូលពេញទូក ហើយគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឆ្លងទៅនោះ ព្រះយេស៊ូផ្ទំលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងមកលើបឹង បណ្ដាលឲ្យទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលកំពុងតែបើកក្តោងទៅ នោះទ្រង់ផ្ទំលក់ រួចមានខ្យល់ព្យុះធ្លាក់មកលើសមុទ្រ ទឹកក៏ចូលស្ទើរតែពេញទូក ហើយគេភ័យខ្លាចលិច អាល់គីតាប ពេលឆ្លងទៅនោះ អ៊ីសាសម្រាន្តលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង មកលើបឹង បណ្ដាលឲ្យទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។ |
ភ្លើង និងដុំទឹកកកអើយ ព្រិល និងអ័ព្ទអើយ ខ្យល់ព្យុះដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គអើយ
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមតើនឡើង! ហេតុអ្វីបានជាព្រះអង្គផ្ទំលក់ដូច្នេះ? សូមភ្ញាក់ឡើង! សូមកុំបោះបង់យើងខ្ញុំចោលឡើយ គឺជាដរាប!
“មនុស្សរងទុក្ខដែលត្រូវព្យុះបក់បោក ដែលឥតត្រូវបានសម្រាលទុក្ខអើយ មើល៍! យើងនឹងរៀបថ្មរបស់អ្នកឡើងដោយបាយអពណ៌ស្អាត ហើយចាក់គ្រឹះអ្នកដោយត្បូងកណ្ដៀង។
កាលមួយមានកើតឡើងដូច្នេះ: នៅពេលហ្វូងមនុស្សកំពុងប្រជ្រៀតព្រះយេស៊ូវ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះ ព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត។
នៅគ្រានោះ មានថ្ងៃមួយដែលព្រះយេស៊ូវយាងចុះទូកជាមួយពួកសិស្ស ហើយមានបន្ទូលនឹងពួកគេថា៖“យើងនាំគ្នាឆ្លងទៅត្រើយម្ខាងបឹង”។ ពួកគេក៏ចេញទូកទៅ។
មានសំពៅមួយពីអាត្រាមីតដែលបម្រុងនឹងធ្វើដំណើរទៅតំបន់នានាតាមឆ្នេរសមុទ្រអាស៊ី បន្ទាប់ពីជិះសំពៅនោះ យើងក៏ចេញដំណើរទៅ។ អើរីស្តាកអ្នកម៉ាសេដូនពីថែស្សាឡូនីចក៏នៅជាមួយយើងដែរ។
ដ្បិតមហាបូជាចារ្យដែលយើងមាន មិនមែនមិនចេះអាណិតអាសូរដល់ភាពខ្សោយរបស់យើងនោះទេ ផ្ទុយទៅវិញ ព្រះអង្គត្រូវបានល្បងលក្នុងគ្រប់ជំពូកដូចយើងដែរ ប៉ុន្តែព្រះអង្គមិនបានប្រព្រឹត្តបាបឡើយ។