រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក គេក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។ ប៉ុន្តែប្រាជ្ញាត្រូវបានបញ្ជាក់ថាសុចរិត ដោយអំពើរបស់វា”។
លូកា 7:34 - ព្រះគម្ពីរខ្មែរសាកល រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក អ្នករាល់គ្នាក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។ Khmer Christian Bible ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក តែអ្នករាល់គ្នានិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្តរបស់ពួកអ្នកទារពន្ធដារ និងមនុស្សបាប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនមនុស្សបានមកទាំងបរិភោគ ទាំងផឹក ហើយអ្នករាល់គ្នាថា "មើលចុះ! អ្នកនេះជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក ជាសម្លាញ់របស់ពួកអ្នកទារពន្ធ និងមនុស្សបាប"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបុត្រមនុស្ស*ក៏បានមកដែរ លោកបរិភោគអាហារ និងពិសាសុរា តែអ្នករាល់គ្នាថា “មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ* និងមនុស្សបាប”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនមនុស្ស បានមកទាំងបរិភោគវិញ ហើយអ្នករាល់គ្នាថា មើល នេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្រសំឡាញ់នឹងពួកអ្នកយកពន្ធ ហើយនឹងមនុស្សមានបាប អាល់គីតាប រីឯបុត្រាមនុស្សក៏បានមកដែរ គាត់បរិភោគអាហារ និងពិសាសុរា តែអ្នករាល់គ្នាថា “មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និងមនុស្សបាប”។ |
រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក គេក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។ ប៉ុន្តែប្រាជ្ញាត្រូវបានបញ្ជាក់ថាសុចរិត ដោយអំពើរបស់វា”។
តាមពិត ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធក៏មិនធ្វើដូច្នោះដែរទេឬ?
ពេលឃើញដូច្នេះ ពួកផារិស៊ីក៏និយាយនឹងពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏គ្រូរបស់អ្នករាល់គ្នាហូបជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។
ខណៈដែលព្រះយេស៊ូវមានបន្ទូល មានពួកផារិស៊ីម្នាក់អញ្ជើញព្រះអង្គទៅសោយជាមួយគាត់ ព្រះអង្គក៏យាងចូលទៅ ហើយគង់ចុះនៅតុអាហារ។
នៅថ្ងៃសប្ប័ទមួយ មានកើតឡើងដូច្នេះ: នៅពេលព្រះយេស៊ូវយាងចូលទៅសោយអាហារក្នុងផ្ទះរបស់មេគ្រប់គ្រងម្នាក់ខាងផារិស៊ី ពួកគេក៏តាមឃ្លាំមើលព្រះអង្គ។
ពួកផារិស៊ី និងពួកគ្រូវិន័យក៏រអ៊ូរទាំថា៖ “អ្នកនេះទទួលមនុស្សបាប ហើយហូបជាមួយពួកគេទៀតផង”។
លេវីបានរៀបចំពិធីជប់លៀងធំមួយសម្រាប់ព្រះយេស៊ូវនៅផ្ទះរបស់គាត់ ហើយមានអ្នកទារពន្ធ និងមនុស្សឯទៀតជាច្រើនរួមតុអាហារជាមួយពួកគេដែរ។
ដ្បិតយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានមក ទាំងមិនហូបនំប៉័ង ទាំងមិនផឹកស្រាទំពាំងបាយជូរផង អ្នករាល់គ្នាក៏និយាយថា: ‘គាត់មានអារក្សចូល!’
មានម្នាក់ក្នុងពួកផារិស៊ី បានអញ្ជើញព្រះយេស៊ូវទៅសោយជាមួយគាត់ ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះរបស់ពួកផារិស៊ីនោះ ហើយរួមតុអាហារជាមួយគាត់។
នៅទីនោះ គេបានរៀបចំជប់លៀងពេលល្ងាចថ្វាយព្រះអង្គ។ ម៉ាថាកំពុងបម្រើភ្ញៀវ រីឯឡាសារជាម្នាក់ក្នុងពួកអ្នកដែលកំពុងរួមតុអាហារជាមួយព្រះអង្គ។
ហើយព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គក៏ត្រូវគេអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។