Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:29 - ព្រះគម្ពីរខ្មែរសាកល

29 លេវី​បាន​រៀបចំ​ពិធីជប់លៀង​ធំ​មួយ​សម្រាប់​ព្រះយេស៊ូវ​នៅ​ផ្ទះ​របស់​គាត់ ហើយ​មាន​អ្នកទារពន្ធ និង​មនុស្ស​ឯទៀត​ជាច្រើន​រួមតុអាហារ​ជាមួយ​ពួកគេ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 រួច​លោក​លេវី​បាន​រៀបចំ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ​នៅ​ផ្ទះ​របស់​គាត់​សម្រាប់​ព្រះអង្គ​ ហើយ​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ច្រើន​កុះករ​ និង​អ្នក​ដទៃ​ទៀត​បាន​ចូល​រួម​បរិភោគ​ជាមួយ​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 បន្ទាប់​មក លេវី​បាន​រៀប​ជប់លៀង​យ៉ាង​ធំ​ថ្វាយ​ព្រះ‌អង្គ​នៅ​ផ្ទះ​របស់​គាត់ ហើយ​មាន​អ្នក​ទារពន្ធ​ច្រើន​កុះករ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​អង្គុយ​រួម​តុ​ជា​មួយ​ពួកគេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 លោក​លេវី​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ថ្វាយ​ព្រះអង្គ នៅ​ផ្ទះ​របស់​លោក។ មាន​អ្នក​ទារ​ពន្ធ* ព្រម​ទាំង​មនុស្ស​ឯ​ទៀតៗ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 លេវី​បាន​រៀប​ជប់‌លៀង​ជា​ធំ​ថ្វាយ​ទ្រង់​នៅ​ផ្ទះ​គាត់ ហើយ​មាន​អ្នក​យក​ពន្ធ​ទាំង​ហ្វូង នឹង​មនុស្ស​ឯ​ទៀត​មក​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 លោក​លេវី​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ជូន​អ៊ីសា នៅ​ផ្ទះ​របស់​លោក។ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​ៗ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង




លូកា 5:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កូនមនុស្ស​បាន​មក ទាំង​ហូប​ទាំង​ផឹក គេ​ក៏​ថា​: ‘មើល៍! មនុស្ស​ល្មោភស៊ី និង​ល្មោភផឹក ជា​មិត្តភក្ដិ​របស់​អ្នកទារពន្ធ និង​មនុស្សបាប​!’។ ប៉ុន្តែ​ប្រាជ្ញា​ត្រូវបាន​បញ្ជាក់ថាសុចរិត ដោយ​អំពើរបស់​វា”។


តាមពិត ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​អ្នករាល់គ្នា តើ​អ្នករាល់គ្នា​នឹង​បាន​រង្វាន់​អ្វី? សូម្បីតែ​ពួក​អ្នកទារពន្ធ​ក៏​មិន​ធ្វើ​ដូច្នោះ​ដែរ​ទេ​ឬ​?


ខណៈដែល​ព្រះយេស៊ូវ​កំពុង​គង់នៅតុអាហារ​ក្នុង​ផ្ទះ មើល៍! មាន​អ្នកទារពន្ធ និង​មនុស្សបាប​ជាច្រើន​បាន​មក រួមតុអាហារ​ជាមួយ​ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ដែរ​។


នៅពេល​កំពុង​យាង​ចេញ​ពីទីនោះ ព្រះយេស៊ូវ​ទត​ឃើញ​បុរស​ម្នាក់​ដែល​គេ​ហៅថា​ម៉ាថាយ អង្គុយ​នៅ​កន្លែងយកពន្ធ​។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​មកតាម​ខ្ញុំ​!” គាត់​ក៏​ក្រោកឡើង​ទៅតាម​ព្រះអង្គ​។


ពេល​ព្រះយេស៊ូវ​គង់​នៅ​ផ្ទះ​របស់​លេវី មាន​អ្នកទារពន្ធ និង​មនុស្សបាប​ជាច្រើន​រួមតុអាហារ​ជាមួយ​ព្រះយេស៊ូវ និង​ពួក​សិស្ស ដ្បិត​មាន​មនុស្ស​ជាច្រើន​មកតាម​ព្រះអង្គ​។


ពេលនោះ អ្នកទារពន្ធ និង​មនុស្សបាប​ទាំងអស់​ចូលមកជិត​ព្រះយេស៊ូវ ដើម្បី​ស្ដាប់​ព្រះអង្គ​។


នៅ​ទីនោះ គេ​បាន​រៀបចំ​ជប់លៀងពេលល្ងាច​ថ្វាយ​ព្រះអង្គ​។ ម៉ាថា​កំពុង​បម្រើ​ភ្ញៀវ រីឯ​ឡាសារ​ជា​ម្នាក់​ក្នុង​ពួក​អ្នក​ដែល​កំពុង​រួមតុអាហារ​ជាមួយ​ព្រះអង្គ​។


ប្រសិនបើ​មាន​អ្នក​មិនជឿ​អញ្ជើញ​អ្នករាល់គ្នា​ទៅហូបអាហារ ហើយ​អ្នករាល់គ្នា​ព្រម​ទៅ ចូរ​ហូប​អ្វីៗ​ទាំងអស់​ដែល​គេ​ដាក់ឲ្យ​អ្នករាល់គ្នា​ចុះ មិនបាច់​ត្រួតពិនិត្យ​ដោយយល់ដល់​សតិសម្បជញ្ញៈ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម