ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នាហើយអធិស្ឋានសម្រាប់អ្នកដែលបៀតបៀនអ្នករាល់គ្នា
លូកា 6:28 - ព្រះគម្ពីរខ្មែរសាកល ចូរឲ្យពរអ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា ហើយអធិស្ឋានសម្រាប់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ Khmer Christian Bible ចូរឲ្យពរដល់អស់អ្នកដែលជេរផ្ដាសាអ្នករាល់គ្នា ហើយចូរអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យពរអស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា ហើយអធិស្ឋានឲ្យអស់អ្នកដែលធ្វើទុក្ខអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យពរដល់អ្នកណាដែលគេប្រទេចផ្តាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក អាល់គីតាប ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា និងអង្វរអុលឡោះ សូមទ្រង់ប្រទានពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ |
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នាហើយអធិស្ឋានសម្រាប់អ្នកដែលបៀតបៀនអ្នករាល់គ្នា
ពេលនោះ ព្រះយេស៊ូវមានបន្ទូលថា៖“ព្រះបិតាអើយ សូមលើកលែងទោសឲ្យពួកគេផង! ដ្បិតពួកគេមិនដឹងថាពួកគេកំពុងធ្វើអ្វីទេ”។ បន្ទាប់មក ពួកទាហានក៏ចែកព្រះពស្ត្ររបស់ព្រះអង្គ ដោយចាប់ឆ្នោត។
“យ៉ាងណាមិញ ខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ហើយធ្វើល្អដល់អ្នកដែលស្អប់អ្នករាល់គ្នា;
ប៉ុន្តែចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អដល់គេ ហើយចូរឲ្យគេខ្ចី ដោយមិនសង្ឃឹមថានឹងបានមកវិញឡើយ។ នោះរង្វាន់របស់អ្នករាល់គ្នានឹងបានជាធំ ហើយអ្នករាល់គ្នានឹងទៅជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ។
ពេលនោះ ពួកសាសន៍ដទៃនិងពួកយូដាបានប៉ុនប៉ងជាមួយនឹងពួកមេគ្រប់គ្រងរបស់ពួកគេ ដើម្បីបង្អាប់បង្អោន និងគប់ដុំថ្មសម្លាប់ប៉ូលនិងបារណាបាស។
បន្ទាប់មក គាត់លុតជង្គង់ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់អើយ! សូមកុំប្រកាន់បាបនេះនឹងពួកគេឡើយ!”។ កាលទូលដូច្នេះហើយ គាត់ក៏ដេកលក់ទៅ៕
ព្រមទាំងធ្វើការនឿយហត់ដោយផ្ទាល់ដៃ។ កាលណាគេជេរ យើងក៏ឲ្យពរវិញ; កាលណាគេបៀតបៀន យើងក៏ស៊ូទ្រាំ;
មានទាំងពាក្យសរសើរតម្កើង និងពាក្យប្រទេចផ្ដាសាចេញមកពីមាត់តែមួយ! បងប្អូនរបស់ខ្ញុំអើយ មិនត្រូវឲ្យមានដូច្នេះឡើយ!
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ ឬតបសងនឹងការត្មះតិះដៀលដោយការត្មះតិះដៀលឡើយ ផ្ទុយទៅវិញ ចូរឲ្យពរ ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមរតក។