ប៉ុន្តែដើម្បីកុំឲ្យយើងធ្វើឲ្យគេជំពប់ដួល ចូរអ្នកទៅបឹងបោះផ្លែសន្ទូចទៅ ហើយយកត្រីទីមួយដែលស្ទូចបាន បើកមាត់វា នោះអ្នកនឹងឃើញកាក់ស្ទេតាមួយ។ ចូរយកកាក់នោះទៅបង់ឲ្យពួកគេសម្រាប់ខ្ញុំ និងអ្នកចុះ”៕
លូកា 5:4 - ព្រះគម្ពីរខ្មែរសាកល នៅពេលបង្រៀនចប់ហើយ ព្រះអង្គក៏មានបន្ទូលនឹងស៊ីម៉ូនថា៖“ចូរចេញទូកទៅទឹកជ្រៅ ហើយទម្លាក់អួនចាប់ត្រីចុះ”។ Khmer Christian Bible ពេលព្រះអង្គឈប់បង្រៀនហើយ ក៏មានបន្ទូលទៅលោកស៊ីម៉ូនថា៖ «ចូរអុំទូកចេញទៅទឹកជ្រៅ ហើយទម្លាក់អួនរបស់អ្នកនេសាទចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «ចូរចេញទូកទៅទឹកជ្រៅ ហើយទម្លាក់អួនចាប់ត្រីចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះព្រះអង្គបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះឈប់អធិប្បាយហើយ នោះទ្រង់មានបន្ទូលទៅស៊ីម៉ូនថា ឲ្យចេញទូកទៅឯកន្លែងទឹកជ្រៅទំលាក់អួនចាប់ត្រីចុះ អាល់គីតាប លុះអ៊ីសាបង្រៀនគេចប់ហើយ គាត់មានប្រសាសន៍ទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ |
ប៉ុន្តែដើម្បីកុំឲ្យយើងធ្វើឲ្យគេជំពប់ដួល ចូរអ្នកទៅបឹងបោះផ្លែសន្ទូចទៅ ហើយយកត្រីទីមួយដែលស្ទូចបាន បើកមាត់វា នោះអ្នកនឹងឃើញកាក់ស្ទេតាមួយ។ ចូរយកកាក់នោះទៅបង់ឲ្យពួកគេសម្រាប់ខ្ញុំ និងអ្នកចុះ”៕
ស៊ីម៉ូនទូលតបថា៖ “លោកគ្រូ យើងខ្ញុំបានធ្វើការនឿយហត់ពេញមួយយប់ ចាប់មិនបានអ្វីសោះ ប៉ុន្តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក”។
ព្រះអង្គមានបន្ទូលថា៖“ចូរទម្លាក់អួនទៅខាងស្ដាំទូក នោះនឹងបានត្រី”។ ពួកគេក៏ទម្លាក់អួន ប៉ុន្តែទាញវាមិនរួចទេ ដោយសារតែចំនួនត្រីច្រើន។