Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:4 - Khmer Christian Bible

4 ពេល​ព្រះអង្គ​ឈប់​បង្រៀន​ហើយ​ ក៏​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «ចូរ​អុំ​ទូក​ចេញ​ទៅ​ទឹក​ជ្រៅ​ ហើយ​ទម្លាក់​អួន​របស់​អ្នក​នេសាទ​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 នៅពេល​បង្រៀន​ចប់​ហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ស៊ីម៉ូន​ថា៖“ចូរ​ចេញទូក​ទៅ​ទឹក​ជ្រៅ ហើយ​ទម្លាក់​អួន​ចាប់ត្រី​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លុះ​បង្រៀន​គេ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា៖ «ចូរ​ចេញ​ទូក​ទៅ​ទឹក​ជ្រៅ ហើយ​ទម្លាក់​អួន​ចាប់​ត្រី​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លុះ​ព្រះអង្គ​បង្រៀន​គេ​ចប់​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 លុះ​ឈប់​អធិប្បាយ​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ស៊ីម៉ូន​ថា ឲ្យ​ចេញ​ទូក​ទៅ​ឯ​កន្លែង​ទឹក​ជ្រៅ​ទំលាក់​អួន​ចាប់​ត្រី​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 លុះ​អ៊ីសា​បង្រៀន​គេ​ចប់​ហើយ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។

សូមមើលជំពូក ចម្លង




លូកា 5:4
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ដើម្បី​កុំ​ឲ្យ​គេ​ទាស់ចិត្ដ​ ចូរ​ទៅ​បឹង​ ហើយ​បោះ​សន្ទូច​ចុះ​ រួច​យក​ត្រី​ដែល​ជាប់​សន្ទូច​មុន​គេ​ បើក​មាត់​វា​ នោះ​អ្នក​នឹង​ឃើញ​កាក់​មួយ​ ចូរ​យក​កាក់​នោះ​បង់​ពន្ធ​ឲ្យ​គេ​សម្រាប់​ខ្ញុំ​ និង​អ្នក​ចុះ‍»។​


ប៉ុន្ដែ​លោក​ស៊ីម៉ូន​បាន​ទូល​តប​ថា៖​ «លោក​គ្រូ​អើយ!​ យើង​បាន​ធ្វើការ​យ៉ាង​នឿយ​ហត់​ពេញ​មួយ​យប់​កន្លង​មក​ហើយ យើង​ចាប់​មិន​បាន​អ្វី​សោះ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក»។​


ដូច្នេះ​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក​ នោះ​ទើប​ចាប់​ត្រី​បាន!»​ ដូច្នេះ​ពួកគេ​ក៏​ធ្វើ​តាម​ ប៉ុន្ដែ​ទាញ​មក​វិញ​មិន​រួច​ទេ​ ព្រោះ​ជាប់​ត្រី​ច្រើន​ពេក។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម