Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 21:6 - ព្រះគម្ពីរខ្មែរសាកល

6 ព្រះអង្គ​មានបន្ទូលថា​៖“ចូរ​ទម្លាក់​អួន​ទៅ​ខាងស្ដាំ​ទូក នោះ​នឹង​បាន​ត្រី”។ ពួកគេ​ក៏​ទម្លាក់​អួន ប៉ុន្តែ​ទាញ​វា​មិន​រួច​ទេ ដោយសារតែ​ចំនួន​ត្រី​ច្រើន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ដូច្នេះ​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក​ នោះ​ទើប​ចាប់​ត្រី​បាន!»​ ដូច្នេះ​ពួកគេ​ក៏​ធ្វើ​តាម​ ប៉ុន្ដែ​ទាញ​មក​វិញ​មិន​រួច​ទេ​ ព្រោះ​ជាប់​ត្រី​ច្រើន​ពេក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក​ចុះ អ្នក​នឹង​ចាប់​បាន​ត្រី​ខ្លះ​មិន​ខាន»។ ដូច្នេះ គេ​ក៏​ទម្លាក់​អួន តែ​គេ​មិន​អាច​ទាញ​អួន​មក​វិញ​បាន​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ខាង​ស្ដាំ​ទូក​ទៅ មុខ​ជា​បាន​ត្រី​មិន​ខាន»។ គេ​ក៏​ទម្លាក់​អួន ហើយ​ពុំ​អាច​លើក​អួន​ឡើង​វិញ​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ចូរ​ទំលាក់​អួន​ទៅ​ខាង​ស្តាំ​ទូក នោះ​ទើប​បាន ដូច្នេះ គេ​ក៏​ទំលាក់​អួន​ទៅ តែ​ទាញ​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ខាង​ស្ដាំ​ទូក​ទៅ មុខ​ជា​បាន​ត្រី​មិន​ខាន»។ គេ​ក៏​ទម្លាក់​អួន ហើយ​ពុំ​អាច​លើក​អួន​ឡើង​វិញ​បាន​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។

សូមមើលជំពូក ចម្លង




យ៉ូហាន 21:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​បក្សាបក្សីនៅលើអាកាស ត្រីនៅក្នុងសមុទ្រ និង​សត្វ​ដែល​ឆ្លងកាត់​តាម​ផ្លូវ​សមុទ្រ​។


ភ្លៀង​ក៏​បង្អុរចុះ ទឹក​ក៏​បុកមក ខ្យល់​ក៏​បក់បោក ហើយ​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ វា​ក៏​រលំ​ទៅ ហើយ​ការរលំ​នោះ​សាហាវ​ណាស់”។


ម្ដាយ​របស់​ព្រះអង្គ​ប្រាប់​ពួក​អ្នកបម្រើ​ថា​៖ “អ្វីក៏ដោយដែល​លោក​ប្រាប់​អ្នករាល់គ្នា ចូរ​ធ្វើ​ចុះ”។


ដូច្នេះ អ្នក​ដែល​ទទួលយក​ពាក្យ​របស់​គាត់​ក៏​ទទួលពិធីជ្រមុជទឹក ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រមាណ​បីពាន់​នាក់​ត្រូវបាន​បន្ថែម​ដល់ពួកគេ​។


ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​មនុស្ស​ជាច្រើន​ក្នុង​អ្នក​ដែល​ឮ​ព្រះបន្ទូល​បាន​ជឿ ហើយ​ចំនួន​មនុស្សប្រុស​មានដល់​ប្រមាណ​ប្រាំពាន់​នាក់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម