ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 4:29 - ព្រះគម្ពីរខ្មែរសាកល

ហើយ​ក្រោកឡើង​ដេញ​ព្រះអង្គ​ចេញ​ទៅ​ខាងក្រៅ​ទីក្រុង រួច​នាំ​ព្រះអង្គ​ទៅ​លើ​ចំណោតភ្នំ​ដែល​ជាទីតាំង​ក្រុង‍របស់​ពួកគេ ដើម្បី​ច្រាន​ព្រះអង្គ​ទម្លាក់​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​ពួកគេ​បាន​ក្រោក​ឡើង​បណ្ដេញ​ព្រះអង្គ​ចេញ​ទៅ​ក្រៅ​ក្រុង​ដែល​ពួកគេ​បាន​សង់​នៅ​លើ​ភ្នំ​ រួច​នាំ​ព្រះអង្គ​ឡើង​ទៅ​ចម្រេះ​ភ្នំ​នោះ​ដើម្បី​ច្រាន​ព្រះអង្គ​ទម្លាក់​ចុះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួកគេ​ក្រោក​ឡើង ដេញ​ព្រះ‌អង្គ​ចេញ​ពី​ភូមិ ហើយ​បណ្តើរ​ព្រះ‌អង្គ​ទៅ​ដល់​ជម្រាល​ភ្នំ ដែល​គេ​បាន​សង់​ធ្វើ​ភូមិ ដើម្បី​នឹង​ច្រាន​ព្រះ‌អង្គ​ទម្លាក់​ពី​លើ​ចំណោត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ក្រោក​ឡើង ចាប់​ប្រអូស​ប្រទាញ​ព្រះ‌យេស៊ូ​ចេញ​ពី​ភូមិ ដែល​សង់​លើ​កំពូល​ភ្នំ នាំ​ឆ្ពោះ​ទៅ​មាត់​ជ្រោះ បម្រុង​នឹង​ច្រាន​ព្រះអង្គ​ទម្លាក់​ទៅ​ក្រោម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​ក្រោក​ឡើង ដេញ​ទ្រង់​ចេញ​ពី​ភូមិ បណ្តើរ​ទៅ​ដល់​ចំរែះ​នៅ​លើ​ភ្នំ​ដែល​គេ​បាន​ក​ធ្វើ​ភូមិ ដើម្បី​នឹង​ច្រាន​ទំលាក់​ចុះ​ទៅ​ក្រោម

សូមមើលជំពូក

អាល់គីតាប

គេ​ក្រោក​ឡើង​ចាប់​ប្រអូស​ប្រទាញ​អ៊ីសា ចេញ​ពី​ភូមិ​ដែល​សង់​លើ​កំពូល​ភ្នំ នាំ​ឆ្ពោះ​ទៅ​មាត់​ជ្រោះ បម្រុង​នឹង​ច្រាន​គាត់​ទម្លាក់​ទៅ​ក្រោម។

សូមមើលជំពូក



លូកា 4:29
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកមនុស្ស​អាក្រក់​បាន​ហូត​ដាវ ព្រមទាំង​យឹត​ធ្នូ​របស់ខ្លួន ដើម្បី​ធ្វើឲ្យ​មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​ដួល និង​ដើម្បី​សម្លាប់​អ្នកដែល​ទៀងត្រង់​ក្នុង​ផ្លូវ​របស់ខ្លួន​។


នៅពេល​ឮ​ពាក្យ​ទាំងនេះ មនុស្ស​ទាំងអស់​នៅក្នុង​សាលាប្រជុំ​ក៏​ពេញ​ដោយ​ភាពក្ដៅក្រហាយ


ខ្ញុំ​ដឹង​ហើយ​ថា អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​។ ប៉ុន្តែ​អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ ពីព្រោះ​ក្នុង​អ្នករាល់គ្នា គ្មាន​កន្លែង​សម្រាប់​ពាក្យ​របស់ខ្ញុំ​ឡើយ​។


ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ ជា​អ្នក​ដែល​ប្រាប់​សេចក្ដីពិត​ដល់​អ្នករាល់គ្នា ជា​សេចក្ដីពិត​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ​។ អ័ប្រាហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​។


ដូច្នេះ ពួកគេ​រើស​ដុំថ្ម​ដើម្បី​គប់​ព្រះអង្គ ប៉ុន្តែ​ព្រះយេស៊ូវ​ត្រូវបាន​បំបាំង​ព្រះកាយ ហើយ​យាង​ចេញ​ពី​ព្រះវិហារ​បាត់ទៅ​៕


ដូច្នេះ ព្រះយេស៊ូវ​ក៏​បាន​រងទុក្ខ​នៅ​ខាងក្រៅ​ទ្វារក្រុង​ដែរ ដើម្បី​ញែក​ប្រជារាស្ត្រ​ជាវិសុទ្ធ តាមរយៈ​ព្រះលោហិត​របស់ព្រះអង្គផ្ទាល់​។