Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:28 - ព្រះគម្ពីរខ្មែរសាកល

28 នៅពេល​ឮ​ពាក្យ​ទាំងនេះ មនុស្ស​ទាំងអស់​នៅក្នុង​សាលាប្រជុំ​ក៏​ពេញ​ដោយ​ភាពក្ដៅក្រហាយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 កាល​មនុស្ស​ទាំង​អស់​ក្នុង​សាលា​ប្រជុំ​បាន​ឮ​សេចក្ដី​ទាំង​នេះ​ ក៏​ពោរ​ពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 កាល​គេ​បាន​ឮ​សេចក្តី​ទាំង​នេះ អ្នក​ដែល​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​មាន​ចិត្ត​ក្រេវ​ក្រោធ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 កាល​បាន​ឮ​ព្រះ‌បន្ទូល​ទាំង​នេះ អ្នក​នៅ​ក្នុង​សាលា​ប្រជុំ*​ទាំង​ប៉ុន្មាន​ខឹង​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 កាល​ពួក​អ្នក​នៅ​ក្នុង​សាលា​ប្រជុំ បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 កាល​បាន​ឮ​ពាក្យ​ទាំង​នេះ អ្នក​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ខឹង​អ៊ីសា​គ្រប់​ៗ​គ្នា។

សូមមើលជំពូក ចម្លង




លូកា 4:28
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ហេរ៉ូឌ​ឃើញ​ថា​ខ្លួន​ចាញ់បោក​ហោរាចារ្យ​ទាំងនោះ ទ្រង់​ក៏​ខ្ញាល់​យ៉ាងខ្លាំង ហើយ​ចាត់​គេ​ឲ្យទៅ សម្លាប់​ក្មេងប្រុស​ទាំងអស់​ដែល​នៅ​បេថ្លេហិម និង​តំបន់​ទាំងអស់​ជុំវិញ​បេថ្លេហិម ចាប់ពី​អាយុពីរឆ្នាំ​ចុះ​ក្រោម យោងតាម​ពេលវេលា​ដែល​ទ្រង់​បាន​សាកសួរ​ពី​ពួក​ហោរាចារ្យ​។


មួយវិញទៀត នៅ​សម័យ​ព្យាការី​អេលីសេ មាន​មនុស្សឃ្លង់​ជាច្រើន​ក្នុង​អ៊ីស្រាអែល ប៉ុន្តែ​គ្មានអ្នកណា​ម្នាក់​ក្នុងចំណោម​ពួកគេ​ត្រូវបាន​ប្រោសឲ្យបរិសុទ្ធ​ឡើយ មានតែ​ណាម៉ាន​ជនជាតិស៊ីរី​ប៉ុណ្ណោះ”។


ហើយ​ក្រោកឡើង​ដេញ​ព្រះអង្គ​ចេញ​ទៅ​ខាងក្រៅ​ទីក្រុង រួច​នាំ​ព្រះអង្គ​ទៅ​លើ​ចំណោតភ្នំ​ដែល​ជាទីតាំង​ក្រុង‍របស់​ពួកគេ ដើម្បី​ច្រាន​ព្រះអង្គ​ទម្លាក់​។


ពួកគេ​ក៏​ពេញ​ដោយ​ភាពក្ដៅក្រហាយ ហើយ​ពិគ្រោះ​គ្នាទៅវិញទៅមក​ថា ត្រូវ​ធ្វើ​យ៉ាងណា​ចំពោះ​ព្រះយេស៊ូវ​។


នៅពេល​ឮ​ដូច្នេះ អង្គប្រជុំ​ក៏​ក្រេវក្រោធ ហើយ​ចង់​សម្លាប់​ពួកសាវ័ក​។


នៅពេល​ឮ​សេចក្ដីទាំងនេះ ពួកគេ​ក៏​ក្រេវក្រោធយ៉ាងខ្លាំង ហើយ​សង្កៀត​ធ្មេញ​ដាក់​ស្ទេផាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម