លូកា 3:14 - ព្រះគម្ពីរខ្មែរសាកល ពួកទាហានក៏សួរគាត់ដែរថា៖ “ចុះយើងខ្ញុំវិញ តើគួរធ្វើដូចម្ដេចដែរ?”។ យ៉ូហាននិយាយថា៖ “កុំគំរាមយកលុយ ឬចេះតែចោទយកលុយពីអ្នកណាឡើយ តែចូរស្កប់ចិត្តនឹងប្រាក់ឈ្នួលរបស់ខ្លួនវិញ”។ Khmer Christian Bible ឯពួកទាហានសួរទៅគាត់ដែរថា៖ «ចុះយើងវិញ តើគួរធ្វើយ៉ាងដូចម្ដេច?» គាត់ប្រាប់ពួកគេថា៖ «កុំយកអ្វីពីអ្នកណាដោយកំហែង ឬនិយាយបង្កាច់ឡើយ ប៉ុន្ដែចូរពេញចិត្ដនឹងប្រាក់ឈ្នួលរបស់អ្នករាល់គ្នាចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកទាហានក៏សួរលោកដែរថា៖ «ចុះយើងខ្ញុំវិញ តើយើងត្រូវធ្វើដូចម្តេច?» លោកឆ្លើយទៅគេថា៖ «កុំគំរាមកំហែង ឬមួលបង្កាច់អ្នកណាម្នាក់ដើម្បីប្រាក់ឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានទាហានមកសួរលោកថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឲ្យសោះ ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានពួកទាហានសួរគាត់ដែរថា ឯយើងខ្ញុំ តើត្រូវធ្វើដូចម្តេច គាត់ឆ្លើយថា កុំឲ្យសង្កត់សង្កិន ឬចោទបង្កាច់អ្នកឯណាឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ អាល់គីតាប មានទាហានមកសួរយ៉ះយ៉ាថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ គាត់ឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឲ្យសោះ ត្រូវស្កប់ចិត្ដតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។ |
រីឯសាខេក៏ឈរ ទូលព្រះអម្ចាស់ថា៖ “ព្រះអម្ចាស់អើយ មើល៍! ទូលបង្គំនឹងឲ្យពាក់កណ្ដាលនៃធនធានរបស់ទូលបង្គំដល់អ្នកក្រ ហើយបើសិនទូលបង្គំចេះតែចោទយកអ្វីពីអ្នកណា ទូលបង្គំនឹងសងមួយជាបួនវិញ”។
យ៉ូហានប្រាប់ពួកគេថា៖ “កុំទារពន្ធហួសកម្រិតដែលបានកំណត់ឲ្យអ្នករាល់គ្នានោះឡើយ”។
នៅពេលទូតសួគ៌ដែលនិយាយនឹងកូនេលាសចាកចេញទៅហើយ លោកក៏ហៅអ្នកបម្រើពីរនាក់ និងទាហានម្នាក់ដែលមានជំនឿស៊ប់ ពីក្នុងចំណោមអ្នកដែលចាំបម្រើលោកមក
ដើម្បីឲ្យអ្នករាល់គ្នាទៅជាឥតបន្ទោសបាន និងស្លូតត្រង់ ជាកូនឥតសៅហ្មងរបស់ព្រះនៅកណ្ដាលចំណោមជំនាន់វៀចវេរ និងខូចសីលធម៌នេះ ដែលនៅកណ្ដាលចំណោមពួកគេ អ្នករាល់គ្នាបញ្ចេញពន្លឺ ជាប្រភពពន្លឺក្នុងពិភពលោក។
ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្តក្នុងគ្រប់កាលៈទេសៈ។
ដូចគ្នាដែរ ស្ត្រីចំណាស់ត្រូវមានចរិយាសមជាមនុស្សវិសុទ្ធ មិនចោទប្រកាន់ដោយព្យាបាទ មិនធ្វើជាទាសកររបស់ស្រាដ៏ហូរហៀរ គឺត្រូវធ្វើជាគ្រូបង្រៀនការល្អវិញ
បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា និងអាណាចក្ររបស់ព្រះនៃយើង ព្រមទាំងសិទ្ធិអំណាចនៃព្រះគ្រីស្ទរបស់ព្រះអង្គ បានមកដល់ហើយ! ដ្បិតអ្នកចោទប្រកាន់បងប្អូនយើង ជាអ្នកដែលចោទប្រកាន់ពួកគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានទម្លាក់ចោលហើយ។