ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ ព្រមទាំងពេត្រុសថា: ‘ព្រះអង្គនឹងយាងទៅកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានមានបន្ទូលនឹងអ្នករាល់គ្នារួចមកហើយ’”។
លូកា 24:34 - ព្រះគម្ពីរខ្មែរសាកល និយាយថា៖ “ព្រះអម្ចាស់ពិតជាត្រូវបានលើកឲ្យរស់ឡើងវិញមែន ហើយបានលេចមកដល់ស៊ីម៉ូន!”។ Khmer Christian Bible និយាយថា៖ «ព្រះអម្ចាស់បានរស់ឡើងវិញពិតមែន គឺព្រះអង្គបានលេចមកឲ្យលោកស៊ីម៉ូនឃើញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនិយាយថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន ក៏បានលេចមកឲ្យស៊ីម៉ូនឃើញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ពិតប្រាកដមែន ហើយព្រះអង្គបានបង្ហាញខ្លួនឲ្យស៊ីម៉ូនឃើញ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់ឡើងវិញមែន ក៏បានលេចមកឲ្យស៊ីម៉ូនឃើញ អាល់គីតាប គេប្រាប់អ្នកទាំងពីរថា៖ «អ៊ីសាជាអម្ចាស់រស់ឡើងវិញពិតប្រាកដមែន ហើយគាត់បានបង្ហាញខ្លួនឲ្យស៊ីម៉ូនឃើញ!»។ |
ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ ព្រមទាំងពេត្រុសថា: ‘ព្រះអង្គនឹងយាងទៅកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានមានបន្ទូលនឹងអ្នករាល់គ្នារួចមកហើយ’”។
ព្រះអង្គមិនគង់នៅទីនេះទេ ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញហើយ! ចូរនឹកចាំអ្វីដែលព្រះអង្គមានបន្ទូលនឹងអ្នករាល់គ្នា កាលព្រះអង្គគង់នៅកាលីឡេនៅឡើយ
កាលព្រះអម្ចាស់បានឃើញស្ត្រីមេម៉ាយនោះ ព្រះអង្គមានព្រះទ័យអាណិតអាសូរចំពោះគាត់ ក៏មានបន្ទូលនឹងគាត់ថា៖“កុំយំឡើយ!”។
ហើយចាត់ពួកគេឲ្យទៅរកព្រះអម្ចាស់ ដោយទូលសួរថា៖ “តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវតែរង់ចាំអ្នកផ្សេងទៀត?”។
បន្ទាប់ពីការរងទុក្ខ ព្រះយេស៊ូវក៏បានសម្ដែងអង្គទ្រង់ដល់អ្នកទាំងនោះដោយភស្តុតាងជាច្រើនថា ព្រះអង្គមានព្រះជន្មរស់។ ក្នុងអំឡុងសែសិបថ្ងៃ ព្រះអង្គបានលេចមកដល់ពួកគេ ហើយមានបន្ទូលអំពីអាណាចក្ររបស់ព្រះ។