Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 24:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 គេ​និយាយ​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន ក៏​បាន​លេច​មក​ឲ្យ​ស៊ីម៉ូន​ឃើញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 និយាយ​ថា​៖ “ព្រះអម្ចាស់​ពិតជា​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​មែន ហើយ​បាន​លេចមក​ដល់​ស៊ីម៉ូន​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 និយាយ​ថា៖​ «ព្រះអម្ចាស់​បាន​រស់​ឡើង​វិញ​ពិត​មែន​ គឺ​ព្រះអង្គ​បាន​លេច​មក​ឲ្យ​លោក​ស៊ីម៉ូន​ឃើញ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 គេ​ប្រាប់​អ្នក​ទាំង​ពីរ​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ពិត​ប្រាកដ​មែន ហើយ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ស៊ីម៉ូន​ឃើញ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន ក៏​បាន​លេច​មក​ឲ្យ​ស៊ីម៉ូន​ឃើញ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 គេ​ប្រាប់​អ្នក​ទាំង​ពីរ​ថា៖ «អ៊ីសា‌ជាអម្ចាស់​រស់​ឡើង​វិញ​ពិត​ប្រាកដ​មែន ហើយ​គាត់​បាន​បង្ហាញ​ខ្លួន​ឲ្យ​ស៊ីម៉ូន​ឃើញ!»។

សូមមើលជំពូក ចម្លង




លូកា 24:34
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ និង​ពេត្រុស​ផង​ថា ព្រះ‌អង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា​ហើយ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អង្គ ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ​បន្ទូល​ទុក​ស្រាប់»។


ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ព្រះ‌អង្គ​មិន​គង់​នៅ​ទី​នេះ​ទេ ចូរ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​ទ្រង់​គង់​នៅ​ស្រុក​កាលីឡេ​នៅ​ឡើយ​ថា


កាល​ព្រះ‌អម្ចាស់​បាន​ឃើញ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​យំ​អី!»។


ហើយ​ចាត់​គេ​ឲ្យ​ទៅ​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់​ចាំ​ព្រះ​មួយ​អង្គ​ទៀត?»


ក្រោយ​ពេល​ព្រះ‌អង្គ​បាន​រង​ទុក្ខ​រួច​ហើយ ព្រះ‌អង្គ​បាន​បង្ហាញ​អង្គ​ទ្រង់​ដែល​មាន​ព្រះជន្ម​រស់ ឲ្យ​ពួក​សាវក​ទាំង​នោះ​ឃើញ រយៈ​ពេល​សែសិប​ថ្ងៃ ដោយ​បង្ហាញ​ភស្តុតាង​ជា​ច្រើន ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​អំពី​ព្រះរាជ្យ​របស់​ព្រះ​ផង។


ហើយ​ថា ព្រះ‌អង្គ​បាន​លេច​ឲ្យ​លោក​កេ​ផាស​ឃើញ រួច​ឲ្យ​សាវក​ទាំង​ដប់​ពីរ​ឃើញ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម