លូកា 24:21 - ព្រះគម្ពីរខ្មែរសាកល តាមពិត យើងបានសង្ឃឹមថាលោកជាអ្នកដែលរៀបនឹងរំដោះអ៊ីស្រាអែល។ លើសពីនេះទៅទៀត ថ្ងៃនេះជាថ្ងៃទីបីហើយ តាំងពីហេតុការណ៍ទាំងនោះបានកើតឡើង Khmer Christian Bible ហើយយើងសង្ឃឹមថា លោកជាព្រះមួយអង្គដែលនឹងសង្គ្រោះអ៊ីស្រាអែល ប៉ុន្ដែលើសពីនេះទៅទៀត នេះជាថ្ងៃទីបីហើយ តាំងពីហេតុការណ៍ទាំងនេះបានកើតឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែយើងខ្ញុំបានសង្ឃឹមថា គឺលោកនោះហើយ ជាអ្នករំដោះសាសន៍អ៊ីស្រាអែល ហើយឥឡូវក៏មានការនេះថែមទៀត ដ្បិតនេះគម្រប់បីថ្ងៃហើយ តាំងពីការទាំងនោះកើតមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រាអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែយើងខ្ញុំបានសង្ឃឹមថា គឺលោកនេះហើយ ជាព្រះដែលរៀបនឹងប្រោសលោះសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ឥឡូវនេះ ក៏មានការនេះថែមទៀត ដ្បិតនេះគំរប់៣ថ្ងៃហើយ តាំងពីការទាំងនោះកើតមក អាល់គីតាប យើងបានសង្ឃឹមថា គាត់នេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។ |
“ព្រះប្រោសលោះនឹងយាងមករកស៊ីយ៉ូន និងអ្នកដែលបែរចេញពីការបំពានក្នុងយ៉ាកុប”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
“ព្រះនៃអ៊ីស្រាអែល ជាព្រះអម្ចាស់ដែលសមនឹងទទួលការលើកតម្កើង ដ្បិតព្រះអង្គបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គ ព្រមទាំងប្រោសលោះពួកគេផង។
នៅវេលាដដែលនោះ គាត់ក៏មកឈរនៅក្បែរ ហើយអរព្រះគុណដល់ព្រះ ព្រមទាំងនិយាយប្រាប់អំពីបុត្រតូចនោះដល់អស់អ្នកដែលរង់ចាំការរំដោះដល់យេរូសាឡិម។
ដូច្នេះ នៅពេលមកជួបជុំគ្នា ពួកគេទូលសួរព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គនឹងស្ដារអាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?”។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ