នៅថ្ងៃបន្ទាប់ ដែលជាថ្ងៃក្រោយថ្ងៃរៀបចំបុណ្យ ពួកនាយកបូជាចារ្យ និងពួកផារិស៊ីបានជួបជុំគ្នានៅមុខពីឡាត់
លូកា 23:54 - ព្រះគម្ពីរខ្មែរសាកល ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យ ហើយថ្ងៃសប្ប័ទក៏ហៀបនឹងចូលមកដល់ហើយ។ Khmer Christian Bible ថ្ងៃនោះជាថ្ងៃរៀបចំ ហើយថ្ងៃសប្ប័ទបានខិតជិតមកដល់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្ងៃនោះជាថ្ងៃរៀបចំ ហៀបនឹងចូលថ្ងៃសប្ប័ទហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង* ហើយថ្ងៃសប្ប័ទ*ជិតមកដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថ្ងៃនោះជាថ្ងៃរៀបចំ ហៀបនឹងចូលថ្ងៃឈប់សំរាកហើយ។ អាល់គីតាប ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយថ្ងៃជំអាត់ជិតមកដល់។ |
នៅថ្ងៃបន្ទាប់ ដែលជាថ្ងៃក្រោយថ្ងៃរៀបចំបុណ្យ ពួកនាយកបូជាចារ្យ និងពួកផារិស៊ីបានជួបជុំគ្នានៅមុខពីឡាត់
នៅពេលយកព្រះសពចុះហើយ គាត់ក៏រុំព្រះសពនឹងក្រណាត់ផាឌិប ហើយដាក់ក្នុងរូងផ្នូរដែលបានដាប់លុងក្នុងថ្ម ជាកន្លែងដែលមិនទាន់មានដាក់សពអ្នកណានៅឡើយ។
ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់។ ពីឡាត់មានប្រសាសន៍នឹងពួកជនជាតិយូដាថា៖ “មើល៍! ស្ដេចរបស់អ្នករាល់គ្នា!”។
ដោយសារថ្ងៃនោះជាថ្ងៃរៀបចំបុណ្យ ពួកយូដាសុំពីឡាត់ឲ្យបំបាក់ជើងរបស់អ្នកដែលត្រូវបានឆ្កាង ហើយយកសពចេញ ដើម្បីកុំឲ្យមានសាកសពនៅលើឈើឆ្កាងក្នុងអំឡុងពេលថ្ងៃសប្ប័ទ ពីព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃដ៏សំខាន់។
ដូច្នេះ ដោយសារជាថ្ងៃរៀបចំរបស់ជនជាតិយូដា ហើយរូងផ្នូរនោះក៏នៅជិត ពួកគេបានដាក់ព្រះយេស៊ូវនៅទីនោះ៕