ពួកគេបានឲ្យទឹកប្រមាត់ដល់ទូលបង្គំជាអាហារ ហើយឲ្យទូលបង្គំផឹកទឹកខ្មេះ សម្រាប់ការស្រេករបស់ទូលបង្គំ។
លូកា 23:36 - ព្រះគម្ពីរខ្មែរសាកល ពួកទាហានក៏ចំអកឡកឡឺយដាក់ព្រះអង្គដែរ ទាំងចូលទៅជិតថ្វាយទឹកខ្មេះដល់ព្រះអង្គ Khmer Christian Bible ឯពួកទាហានក៏ចំអកឲ្យព្រះអង្គដែរ និងបានចូលមកជិតឲ្យទឹកខ្មេះដល់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកទាហានក៏បង្អាប់ព្រះអង្គដែរ ហើយគេយកទឹកខ្មេះ ទៅថ្វាយព្រះអង្គសោយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហានក៏បានចំអកដាក់ព្រះអង្គដែរ គេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកទាហានក៏បង្អាប់ទ្រង់ដែរ ហើយគេយកទឹកខ្មេះ ចូលទៅជិតថ្វាយទ្រង់ ដោយថា អាល់គីតាប ពួកទាហានក៏បានចំអកដាក់អ៊ីសាដែរ គេយកទឹកខ្មេះមកឲ្យអ៊ីសាពិសា |
ពួកគេបានឲ្យទឹកប្រមាត់ដល់ទូលបង្គំជាអាហារ ហើយឲ្យទូលបង្គំផឹកទឹកខ្មេះ សម្រាប់ការស្រេករបស់ទូលបង្គំ។
ពួកគេក៏យកស្រាទំពាំងបាយជូរដែលបានលាយនឹងទឹកប្រមាត់ឲ្យព្រះអង្គផឹក។ ប៉ុន្តែពេលភ្លក់ហើយ ព្រះអង្គមិនព្រមផឹកទេ។
មានម្នាក់ក្នុងពួកគេរត់ទៅភ្លាម យកអេប៉ុងហ្ស៍បញ្ជោកដោយទឹកខ្មេះរុំនឹងដើមត្រែងឲ្យព្រះអង្គផឹក។
មានម្នាក់រត់ទៅ យកអេប៉ុងហ្ស៍បញ្ជោកដោយទឹកខ្មេះរុំនឹងដើមត្រែងឲ្យព្រះអង្គផឹក ទាំងពោលថា៖ “ចាំមើលមើល៍! ក្រែងលោអេលីយ៉ាមកយកវាចុះពីឈើឆ្កាង”។
ក្រោយពីហេរ៉ូឌជាមួយនឹងពួកទាហានបានចំអកមើលងាយព្រះយេស៊ូវហើយ ទ្រង់ក៏ស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងឲ្យព្រះអង្គ ហើយបញ្ជូនព្រះអង្គទៅពីឡាត់វិញ។