ពេលនោះ ពីឡាត់ក៏ដោះលែងបារ៉ាបាសដល់ពួកគេ។ បន្ទាប់ពីឲ្យគេវាយព្រះយេស៊ូវនឹងខ្សែតី លោកក៏ប្រគល់ព្រះអង្គដើម្បីឲ្យគេឆ្កាងព្រះអង្គ។
លូកា 23:25 - ព្រះគម្ពីរខ្មែរសាកល លោកបានដោះលែងអ្នកដែលជាប់គុកដោយសារតែការបះបោរ និងឃាតកម្ម ដែលពួកគេទាមទារ រីឯព្រះយេស៊ូវវិញ លោកបានប្រគល់ទៅតាមបំណងរបស់ពួកគេ។ Khmer Christian Bible ហើយលោកក៏ដោះលែងមនុស្សម្នាក់ដែលពួកគេបានសូម ជាម្នាក់ដែលត្រូវគេចាប់ដាក់គុកពីបទបះបោរ និងកាប់សម្លាប់ ឯព្រះយេស៊ូវិញ លោកបានប្រគល់ទៅតាមចិត្ដរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ដោះលែងអ្នកដែលជាប់គុក ដោយព្រោះការបះបោរ និងការសម្លាប់មនុស្សនោះ ឲ្យដល់ពួកគេ តាមគេសូម ហើយប្រគល់ព្រះយេស៊ូវឲ្យ តាមចិត្តប្រាថ្នារបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃាំងមកពីបានបង្កចលាចល និងបានសម្លាប់មនុស្ស។ រីឯព្រះយេស៊ូវិញ លោកប្រគល់ឲ្យគេយកទៅធ្វើតាមអំពើចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលែងអ្នកនោះដែលជាប់គុក ដោយព្រោះការបះបោរ នឹងការសំឡាប់មនុស្ស ឲ្យដល់ពួកគេ តាមគេសូម ហើយប្រគល់ព្រះយេស៊ូវទៅតាមចិត្តគេប្រាថ្នាវិញ។ អាល់គីតាប លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃាំង មកពីបានបង្កចលាចល និងបានសម្លាប់មនុស្ស។ រីឯអ៊ីសាវិញ លោកប្រគល់ឲ្យគេយកទៅធ្វើតាមអំពើចិត្ដ។ |
ពេលនោះ ពីឡាត់ក៏ដោះលែងបារ៉ាបាសដល់ពួកគេ។ បន្ទាប់ពីឲ្យគេវាយព្រះយេស៊ូវនឹងខ្សែតី លោកក៏ប្រគល់ព្រះអង្គដើម្បីឲ្យគេឆ្កាងព្រះអង្គ។
ពីឡាត់ចង់បំពេញចិត្តហ្វូងមនុស្ស ក៏ដោះលែងបារ៉ាបាសដល់ពួកគេ។ បន្ទាប់ពីឲ្យគេវាយព្រះយេស៊ូវនឹងខ្សែតី លោកក៏ប្រគល់ព្រះអង្គដើម្បីឲ្យគេឆ្កាងព្រះអង្គ។
ហើយចាប់ផ្ដើមចោទប្រកាន់ព្រះអង្គថា៖ “យើងខ្ញុំបានឃើញអ្នកនេះកំពុងនាំជនរួមជាតិរបស់យើងខ្ញុំឲ្យវង្វេង ហើយហាមមិនឲ្យបង់ពន្ធថ្វាយសេសារ ព្រមទាំងហៅខ្លួនឯងថាព្រះគ្រីស្ទ គឺស្ដេចទៀតផង”។
នៅពេលនាំព្រះយេស៊ូវទៅ ពួកគេចាប់បុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេនដែលមកពីជនបទ ហើយដាក់ឈើឆ្កាងលើគាត់ ឲ្យលីតាមក្រោយព្រះយេស៊ូវ។
ពួកគេនៅតែអះអាងយ៉ាងម៉ឺងម៉ាត់ថា៖ “អ្នកនេះញុះញង់ប្រជាជន ទាំងបង្រៀននៅយូឌាទាំងមូល ចាប់ពីកាលីឡេរហូតដល់ទីនេះ”។
ពួកគេក៏ស្រែកឡើងសាជាថ្មីថា៖ “មិនមែនអ្នកនេះទេ គឺបារ៉ាបាសវិញ!”។ រីឯបារ៉ាបាសម្នាក់នេះជាចោរប្លន់៕
ពេលនោះ ពីឡាត់ក៏ប្រគល់ព្រះអង្គទៅពួកគេដើម្បីឲ្យគេឆ្កាងព្រះអង្គ។ ដូច្នេះ ពួកគេក៏យកព្រះយេស៊ូវទៅ។
អ្នករាល់គ្នាបានបដិសេធព្រះអង្គដ៏វិសុទ្ធ និងសុចរិតយុត្តិធម៌ ហើយបែរជាទាមទារឲ្យដោះលែងឃាតករដល់អ្នករាល់គ្នាទៅវិញ។