លូកា 23:18 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគេស្រែកឡើងព្រមគ្នាថា៖ “កម្ចាត់អ្នកនេះទៅ! ដោះលែងបារ៉ាបាសឲ្យយើងវិញ!”។ Khmer Christian Bible ប៉ុន្ដែពួកគេស្រែកទាំងអស់គ្នាថា៖ «សូមយកម្នាក់នេះទៅ ហើយដោះលែងបារ៉ាបាសឲ្យយើងវិញ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេស្រែកឡើងព្រមគ្នាថា៖ «សូមយកអ្នកនេះទៅ ហើយលែងបារ៉ាបាសឲ្យយើងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេស្រែកឡើងព្រមគ្នាថា៖ «សូមសម្លាប់អ្នកនេះទៅ! លែងបារ៉ាបាសឲ្យយើងខ្ញុំវិញ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេស្រែកឡើងព្រមគ្នាថា សូមយកមនុស្សនេះទៅ ហើយលែងបារ៉ាបាសឲ្យយើងវិញ អាល់គីតាប គេស្រែកឡើងព្រមគ្នាថា៖ «សូមសម្លាប់អ្នកនេះទៅ! លែងបារ៉ាបាសឲ្យយើងខ្ញុំវិញ!»។ |
បារ៉ាបាសជាអ្នកដែលជាប់គុកដោយសារតែការបះបោរ និងឃាតកម្មដែលបានកើតឡើងនៅក្នុងទីក្រុង។
រីឯពេត្រុសឈរនៅខាងក្រៅទ្វារ។ ដូច្នេះ សិស្សម្នាក់ទៀតដែលមហាបូជាចារ្យស្គាល់នោះ ក៏ចេញមកនិយាយនឹងអ្នកយាមទ្វារ ហើយនាំពេត្រុសចូលទៅ។
ពួកគេស្ដាប់ប៉ូលដល់ត្រឹមពាក្យនេះ ក៏ស្រែកឡើងថា៖ “កម្ចាត់មនុស្សបែបនេះចេញពីផែនដីទៅ! មិនគួរឲ្យវានៅរស់ទេ!”។
អ្នករាល់គ្នាបានបដិសេធព្រះអង្គដ៏វិសុទ្ធ និងសុចរិតយុត្តិធម៌ ហើយបែរជាទាមទារឲ្យដោះលែងឃាតករដល់អ្នករាល់គ្នាទៅវិញ។