Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 18:16 - ព្រះគម្ពីរខ្មែរសាកល

16 រីឯ​ពេត្រុស​ឈរ​នៅ​ខាងក្រៅ​ទ្វារ​។ ដូច្នេះ សិស្ស​ម្នាក់ទៀត​ដែល​មហាបូជាចារ្យ​ស្គាល់​នោះ ក៏​ចេញមក​និយាយ​នឹង​អ្នកយាមទ្វារ ហើយ​នាំ​ពេត្រុស​ចូលទៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 រីឯ​លោក​ពេត្រុស​វិញ​ គាត់​បាន​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ​ ដូច្នេះ​សិស្ស​ម្នាក់​ដែល​សម្តេច​សង្ឃ​ស្គាល់​នោះ​បាន​ចេញ​មក​បា្រប់​អ្នក​យាម​ទ្វារ​ រួច​ក៏​នាំ​លោក​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 តែ​ពេត្រុស​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់​ដែល​សម្តេច​សង្ឃ​ស្គាល់​នោះ ក៏​ចេញ​ទៅ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ រួច​នាំ​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 រីឯ​លោក​ពេត្រុស​វិញ គាត់​ឈរ​នៅ​ខាង​ក្រៅ​ក្បែរ​មាត់​ទ្វារ។ សិស្ស​ដែល​លោក​មហា​បូជា‌ចារ្យ​ស្គាល់​នោះ ក៏​ចេញ​មក​និយាយ​ជា​មួយ​ស្ត្រី​ម្នាក់ ជា​អ្នក​យាម​ទ្វារ ហើយ​នាំ​លោក​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯ​ពេត្រុស គាត់​ឈរ​នៅ​ឯ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់ ដែល​សំដេច​សង្ឃ​ស្គាល់​នោះ គាត់​ក៏​ចេញ​ទៅ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ រួច​នាំ​ពេត្រុស​ចូល​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

16 រីឯ​ពេត្រុស​វិញ គាត់​ឈរ​នៅ​ខាង​ក្រៅ​ក្បែរ​មាត់​ទ្វារ។ សិស្ស​ដែល​មូស្ទី​ស្គាល់​នោះ ក៏​ចេញ​មក​និយាយ​ជា​មួយ​ស្ដ្រី​ម្នាក់​ជា​អ្នក​យាម​ទ្វារ ហើយ​នាំ​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូហាន 18:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេត្រុស​អង្គុយ​នៅ​ខាងក្រៅ​ក្នុង​ទីធ្លា មាន​បាវបម្រើស្រី​ម្នាក់​ចូលមកជិត​គាត់ និយាយថា​៖ “អ្នកឯង​ក៏​នៅ​ជាមួយ​យេស៊ូវ​អ្នកកាលីឡេ​នោះ​ដែរ”។


រៀងរាល់​ពិធីបុណ្យ​នោះ អភិបាល​មានទម្លាប់​ដោះលែង​អ្នកទោស​ម្នាក់​ឲ្យ​ប្រជាជន តាម​ដែល​ពួកគេ​ចង់បាន​។


រៀងរាល់​ពិធីបុណ្យ​នោះ ពីឡាត់​តែងតែ​ដោះលែង​អ្នកទោស​ម្នាក់​ឲ្យ​ពួកគេ តាម​ដែល​ពួកគេ​សុំ​។


ប៉ុន្តែ​ពួកគេ​ស្រែកឡើង​ព្រមគ្នា​ថា៖ “កម្ចាត់​អ្នកនេះ​ទៅ​! ដោះលែង​បារ៉ាបាស​ឲ្យ​យើង​វិញ!”។


នៅពេល​ពេត្រុស​គោះ​ទ្វារខាងក្រៅ មាន​បាវបម្រើស្រី​ម្នាក់​ឈ្មោះ​រ៉ូដា​ចេញមក​សួរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម