ពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា មានបាវបម្រើស្រីម្នាក់ចូលមកជិតគាត់ និយាយថា៖ “អ្នកឯងក៏នៅជាមួយយេស៊ូវអ្នកកាលីឡេនោះដែរ”។
លូកា 22:56 - ព្រះគម្ពីរខ្មែរសាកល មានបាវបម្រើស្រីម្នាក់ឃើញពេត្រុសកំពុងអង្គុយក្នុងពន្លឺភ្លើង ក៏សម្លឹងមើលគាត់ ហើយនិយាយថា៖ “ម្នាក់នេះក៏នៅជាមួយអ្នកនោះដែរ”។ Khmer Christian Bible កាលស្រីបម្រើម្នាក់បានឃើញគាត់កំពុងអង្គុយនៅជិតភ្លើង ក៏សម្លឹងមើលគាត់ទាំងនិយាយថា៖ «អ្នកនេះក៏នៅជាមួយម្នាក់នោះដែរ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានស្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅជិតភ្លើង ក៏សម្លឹងមើល ហើយនិយាយថា៖ «អ្នកនេះក៏នៅជាមួយគាត់នោះដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សម្លឹងមើលគាត់ ហើយពោលថា៖ «ម្នាក់នេះជាបក្សពួករបស់យេស៊ូ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានស្រីបំរើម្នាក់ ឃើញគាត់អង្គុយនៅជិតភ្លើង ក៏សំឡឹងមើល ហើយនិយាយថា អ្នកនេះបាននៅជាមួយនឹងមនុស្សនោះដែរ អាល់គីតាប ស្ដ្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សម្លឹងមើលគាត់ហើយនិយាយថា៖ «ម្នាក់នេះជាបក្សពួករបស់អ៊ីសា!»។ |
ពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា មានបាវបម្រើស្រីម្នាក់ចូលមកជិតគាត់ និយាយថា៖ “អ្នកឯងក៏នៅជាមួយយេស៊ូវអ្នកកាលីឡេនោះដែរ”។
ព្រះយេស៊ូវមានបន្ទូលថា៖“ចូរបណ្ដោយនាងចុះ ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើឲ្យនាងមានអំពល់ដូច្នេះ? នាងបានធ្វើកិច្ចការដ៏ប្រសើរដល់ខ្ញុំហើយ។
បន្ទាប់មក ព្រះអង្គដាក់ព្រះហស្តលើភ្នែករបស់គាត់ម្ដងទៀត បុរសនោះក៏មើលឃើញច្បាស់។ ភ្នែករបស់គាត់បានដូចដើមវិញ គឺឃើញច្បាស់ទាំងអស់។
ពួកគេបានបង្កាត់ភ្លើងនៅកណ្ដាលទីធ្លា ហើយអង្គុយជាមួយគ្នា ពេត្រុសក៏អង្គុយក្នុងចំណោមពួកគេដែរ។
ពេលនោះ បាវបម្រើស្រីដែលជាអ្នកយាមទ្វារ ក៏និយាយនឹងពេត្រុសថា៖ “អ្នកឯងក៏មិនមែនជាម្នាក់ក្នុងពួកសិស្សរបស់អ្នកនោះដែរ មែនទេ?”។ ពេត្រុសថា៖ “ខ្ញុំមិនមែនទេ!”។