Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 22:56 - Khmer Christian Bible

56 កាល​ស្រី​បម្រើ​ម្នាក់​បាន​ឃើញ​គាត់​កំពុង​អង្គុយ​នៅ​ជិត​ភ្លើង​ ក៏​សម្លឹង​មើល​គាត់​ទាំង​និយាយ​ថា៖​ «អ្នក​នេះ​ក៏​នៅ​ជាមួយ​ម្នាក់​នោះ​ដែរ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

56 មាន​បាវបម្រើស្រី​ម្នាក់​ឃើញ​ពេត្រុស​កំពុង​អង្គុយ​ក្នុង​ពន្លឺភ្លើង ក៏​សម្លឹងមើល​គាត់ ហើយ​និយាយថា​៖ “ម្នាក់នេះ​ក៏​នៅ​ជាមួយ​អ្នកនោះ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

56 មាន​ស្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​ជិត​ភ្លើង ក៏​សម្លឹង​មើល ហើយ​និយាយ​ថា៖ «អ្នក​នេះ​ក៏​នៅ​ជា​មួយ​គាត់​នោះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

56 ស្ត្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​មុខ​ពន្លឺ​ភ្លើង សម្លឹង​មើល​គាត់ ហើយ​ពោល​ថា៖ «ម្នាក់​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

56 មាន​ស្រី​បំរើ​ម្នាក់ ឃើញ​គាត់​អង្គុយ​នៅ​ជិត​ភ្លើង ក៏​សំឡឹង​មើល ហើយ​និយាយ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​មនុស្ស​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

56 ស្ដ្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​មុខ​ពន្លឺ​ភ្លើង សម្លឹង​មើល​គាត់​ហើយ​និយាយ​ថា៖ «ម្នាក់​នេះ​ជា​បក្ស​ពួក​របស់​អ៊ីសា!»។

សូមមើលជំពូក ចម្លង




លូកា 22:56
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​ពេត្រុស​កំពុង​អង្គុយ​នៅ​ខាង​ក្រៅ​ផ្ទះ​ មាន​ស្រី​បម្រើ​ម្នាក់​ចូល​មក​ជិត​គាត់​ និយាយ​ថា៖​ «អ្នក​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ស្រុក​កាលីឡេ​ដែរ»​


លុះ​ដល់​ពេល​ល្ងាច​ ព្រះអង្គ​ក៏​មក​ជាមួយ​នឹង​សាវក​ទាំង​ដប់​ពីរ។​


តែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «បណ្ដោយ​តាម​នាង​ទៅ​ ហេតុ​អ្វី​ក៏​អ្នក​រាល់គ្នា​បង្ក​រឿង​ឲ្យ​នាង​ពិបាក​ដូច្នេះ?​ នាង​បាន​ធ្វើ​កិច្ចការ​ដ៏​ប្រសើរ​សម្រាប់​ខ្ញុំ​


បន្ទាប់​មក​ ព្រះអង្គ​ដាក់​ដៃ​លើ​ភ្នែក​គាត់​ម្ដង​ទៀត​ គាត់​ខំ​សម្លឹង​មើល​ ភ្នែក​គាត់​ក៏​បាន​ជា​ឡើង​វិញ​ ហើយ​គាត់​មើល​ឃើញ​អ្វីៗ​យ៉ាង​ច្បាស់​


ពេល​ពួកគេ​បង្កាត់​ភ្លើង​នៅ​កណ្ដាល​ទីធ្លា​ហើយ​ ក៏​អង្គុយ​ចុះ​ជុំគ្នា​ ឯ​លោក​ពេត្រុស​ក៏​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ។​


ប៉ុន្ដែ​គាត់​បដិសេធ​ថា៖​ «នែ​នាង!​ ខ្ញុំ​មិន​ស្គាល់​ម្នាក់​នោះ​ទេ»។​


ពេល​នោះ​បាវបម្រើ​ស្រី​ដែល​ជា​អ្នក​យាម​ទ្វារ​ ក៏​និយាយ​ទៅ​លោក​ពេត្រុស​ថា៖​ «​តើ​អ្នក​មិន​មែន​ជា​សិស្ស​ម្នាក់​របស់​អ្នក​នោះ​ដែរ​ទេ​ឬ?»​ គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​មែន​ទេ!»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម