ពេលនោះ មើល៍! មានស្ត្រីម្នាក់ដែលមានវិញ្ញាណនៃជំងឺចូលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់មិនបានសោះ។
លូកា 21:28 - ព្រះគម្ពីរខ្មែរសាកល នៅពេលការទាំងនេះចាប់ផ្ដើមកើតឡើង ចូរងើបត្រង់ ហើយងើយក្បាលរបស់អ្នករាល់គ្នាឡើង ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាមកជិតដល់ហើយ”។ Khmer Christian Bible នៅពេលហេតុការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង ចូរអ្នករាល់គ្នាក្រោកឈរ ងើយក្បាលរបស់អ្នករាល់គ្នាឡើង ព្រោះសេចក្ដីប្រោសលោះសម្រាប់អ្នករាល់គ្នាជិតមកដល់ហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាការទាំងនេះចាប់ផ្តើមកើតមក ចូរអ្នករាល់គ្នាងើបមើលទៅលើ ព្រោះសេចក្តីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតមាន ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ។ អាល់គីតាប កាលណាព្រឹត្ដិការណ៍ទាំងនេះចាប់ផ្ដើមកើតមាន ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះអុលឡោះជិតរំដោះអ្នករាល់គ្នាហើយ»។ |
ពេលនោះ មើល៍! មានស្ត្រីម្នាក់ដែលមានវិញ្ញាណនៃជំងឺចូលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់មិនបានសោះ។
តើព្រះមិនផ្ដល់យុត្តិធម៌ដល់អ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះអង្គ ដែលកំពុងស្រែករកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យារពេលជួយពួកគេឬ?
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖“ចូរមើលដើមល្វា និងអស់ទាំងដើមឈើចុះ។
របស់សព្វសារពើដែលត្រូវបានបង្កើតកំពុងទន្ទឹងរង់ចាំដោយសង្ឃឹមទុក ចំពោះការដែលកូនៗរបស់ព្រះត្រូវបានសម្ដែងឲ្យឃើញ
មិនគ្រាន់តែប៉ុណ្ណោះទេ សូម្បីតែខ្លួនយើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរនៅក្នុងខ្លួនដែរ ដោយទន្ទឹងរង់ចាំភាពជាកូន គឺការប្រោសលោះនៃរូបកាយរបស់យើង។
ព្រះវិញ្ញាណដ៏វិសុទ្ធជាថ្លៃកក់សម្រាប់មរតករបស់យើង រហូតដល់ការប្រោសលោះរបស់អ្នកដែលជាកម្មសិទ្ធិរបស់ព្រះអង្គ ដើម្បីនាំមកនូវការសរសើរតម្កើងដល់សិរីរុងរឿងរបស់ព្រះអង្គ។
កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះព្រួយព្រះទ័យឡើយ ដ្បិតអ្នករាល់គ្នាត្រូវបានបោះត្រាដោយព្រះវិញ្ញាណទុកសម្រាប់ថ្ងៃនៃការប្រោសលោះ។