Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 21:28 - Khmer Christian Bible

28 នៅ​ពេល​ហេតុការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង​ ចូរ​អ្នក​រាល់គ្នា​ក្រោក​ឈរ​ ងើយ​ក្បាល​របស់​អ្នក​រាល់គ្នា​ឡើង​ ព្រោះ​សេចក្ដីប្រោស​លោះ​សម្រាប់​អ្នក​រាល់គ្នា​ជិត​មក​ដល់​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 នៅពេល​ការទាំងនេះ​ចាប់ផ្ដើម​កើតឡើង ចូរ​ងើបត្រង់ ហើយ​ងើយ​ក្បាល​របស់អ្នករាល់គ្នា​ឡើង ពីព្រោះ​សេចក្ដីប្រោសលោះ​របស់អ្នករាល់គ្នា​មកជិតដល់​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 កាល​ណា​ការ​ទាំង​នេះ​ចាប់​ផ្តើម​កើត​មក ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ព្រោះ​សេចក្តី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 កាល​ណា​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​មាន ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី‌ព្រោះ​ព្រះ‌ជាម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 កាល​ណា​ការ​ទាំង​នេះ​ចាប់​តាំង​កើត​មក នោះ​ឲ្យ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី​ព្រោះ​សេចក្ដី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 កាល​ណា​ព្រឹត្ដិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​មាន ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី‌ព្រោះ​អុលឡោះ​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង




លូកា 21:28
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍​ មាន​ស្ដ្រី​ម្នាក់​មាន​វិញ្ញាណ​នៃ​ជំងឺ​បាន​ចូល​អស់​រយៈពេល​ដប់​ប្រាំ​បី​ឆ្នាំ​ ធ្វើ​ឲ្យ​គាត់​កោង​ខ្នង​មិន​អាច​ងើប​ត្រង់​បាន​ទាល់​តែ​សោះ។​


ដូច្នេះ​តើ​ព្រះជាម្ចាស់​មិន​រក​យុត្ដិធម៌​ទាល់តែ​សោះ​ឲ្យ​ពួក​អ្នក​ព្រះអង្គ​ជ្រើស​តាំង​ ដែល​អំពាវ​នាវ​ទៅ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ​ទេ​ឬ?​ តើ​ព្រះអង្គ​ពន្យា​ពេល​ជាមួយ​ពួកគេ​ឬ?​


ព្រះអង្គ​ក៏​មាន​បន្ទូល​ប្រាប់​ពួកគេ​ពី​រឿង​ប្រៀប​ប្រដូច​មួយ​ថា៖​ «ចូរ​មើល​ដើម​ល្វា និង​ដើម​ឈើ​ទាំង​អស់​ចុះ​


ដ្បិត​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​កំពុង​ទន្ទឹង​រង់ចាំ​ការ​បង្ហាញ​ខ្លួន​នៃ​កូន​របស់​ព្រះជាម្ចាស់​ដោយ​អន្ទះសា​


ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះវិញ្ញាណ​ ក៏​ស្រែក​ថ្ងូរ​នៅ​ក្នុង​ចិត្ដ​ ទាំង​ទន្ទឹង​រង់ចាំ​ការ​ទទួល​ធ្វើ​ជា​កូន​ចិញ្ចឹម​ គឹ​ជា​សេចក្ដី​ប្រោសលោះ​ដល់​រូបកាយ​របស់​យើង​ដែរ​


គឺ​ព្រះវិញ្ញាណ​នេះ​ហើយ​ជា​របស់​បញ្ចាំ​ចិត្ដ​សម្រាប់​មរតក​របស់យើង​ រហូត​ទាល់​តែ​ព្រះអង្គ​ប្រោសលោះ​អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់ព្រះអង្គ​ ដើម្បី​ជា​ការ​សរសើរ​ដល់​សិរី​រុងរឿង​របស់​ព្រះអង្គ។​


កុំ​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ព្រះជាម្ចាស់​ព្រួយ​ព្រះហឫទ័យ​ឡើយ​ ដ្បិត​អ្នក​រាល់គ្នា​ទទួល​បាន​ការ​បោះត្រា​ ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​ប្រោសលោះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម