លូកា 20:5 - ព្រះគម្ពីរខ្មែរសាកល ពួកគេពិគ្រោះគ្នាថា៖ “បើសិនយើងថា: ‘មកពីស្ថានសួគ៌’ គាត់នឹងសួរថា: ‘ចុះម្ដេចក៏អ្នករាល់គ្នាមិនបានជឿគាត់?’ Khmer Christian Bible ពួកគេក៏ពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា មកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏រិះគិតគ្នាថា៖ «បើយើងថា "មកពីស្ថានសួគ៌" នោះគាត់នឹងសួរយើងវិញថា "ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងវិញថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់ អាល់គីតាប គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “អុលឡោះចាត់យ៉ះយ៉ាឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿយ៉ះយ៉ា?”។ |
តើពិធីជ្រមុជទឹករបស់យ៉ូហានមកពីណា? មកពីស្ថានសួគ៌ ឬមកពីមនុស្ស?”។ ពួកគេក៏ជជែកគ្នាថា៖ “បើសិនយើងថា: ‘មកពីស្ថានសួគ៌’ គាត់នឹងសួរយើងថា: ‘ចុះម្ដេចក៏អ្នករាល់គ្នាមិនបានជឿគាត់?’
ប៉ុន្តែបើសិនយើងថា: ‘មកពីមនុស្ស’ ប្រជាជនទាំងមូលនឹងគប់ដុំថ្មសម្លាប់យើង ពីព្រោះពួកគេជឿជាក់ថាយ៉ូហានជាព្យាការី”។
គឺព្រះអង្គនេះហើយ ដែលខ្ញុំបានប្រាប់ថា: ‘ម្នាក់ដែលនឹងមកក្រោយខ្ញុំ បានត្រឡប់ជាមុនខ្ញុំ ពីព្រោះព្រះអង្គគង់នៅមុនខ្ញុំ’។
ពួកគេក៏មករកយ៉ូហាន ហើយនិយាយថា៖ “រ៉ាប៊ី អ្នកដែលនៅត្រើយម្ខាងទន្លេយ័រដាន់ជាមួយលោក ដែលលោកធ្លាប់ធ្វើបន្ទាល់នោះ មើល៍! គាត់កំពុងធ្វើពិធីជ្រមុជទឹក ហើយមនុស្សទាំងអស់កំពុងទៅរកគាត់”។
អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច រីឯអ្នកដែលមិនព្រមជឿព្រះបុត្រា នឹងមិនឃើញជីវិតឡើយ ផ្ទុយទៅវិញ ព្រះពិរោធរបស់ព្រះស្ថិតនៅលើអ្នកនោះ៕
នៅពេលយ៉ូហានជិតបញ្ចប់ដំណើរជីវិត គាត់និយាយថា: ‘តើអ្នករាល់គ្នាគិតថាខ្ញុំជានរណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ។ មើល៍! មានម្នាក់នឹងមកក្រោយខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងពីជើងរបស់លោកផង’។