ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 2:33 - ព្រះគម្ពីរខ្មែរសាកល

ឪពុក​ម្ដាយ​របស់​បុត្រតូច​ក៏​ងឿងឆ្ងល់​ចំពោះ​អ្វីៗ​ដែល​ត្រូវបាន​ថ្លែង​អំពី​បុត្រតូចនោះ​។

សូមមើលជំពូក

Khmer Christian Bible

ឪពុក​ម្ដាយ​របស់​បុត្រ​តូច​នឹក​អស្ចារ្យ​ពី​សេចក្ដី​ទាំងឡាយ​ដែល​បាន​ពោល​អំពី​ព្រះអង្គ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​យ៉ូសែប និង​ម៉ារា មាន​សេចក្តី​អស្ចារ្យ​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​គេ​និយាយ​អំពី​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿង‌ឆ្ងល់​នឹង​សេចក្ដី ដែល​លោក​ស៊ីម្មាន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យ៉ូសែប នឹង​មាតា​ទ្រង់ ក៏​អស្ចារ្យ​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គេ​ថ្លែង​ពី​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ឪពុក‌ម្តាយ​របស់​អ៊ីសា​ងឿង‌ឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​ស៊ីម្មាន​មាន​ប្រសាសន៍​អំពី​កូន​ណាស់។

សូមមើលជំពូក



លូកា 2:33
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ខ្ញុំ និង​កូន​ៗ ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ ជា​ទីសម្គាល់ និង​ជា​ការអស្ចារ្យ​នៅក្នុង​អ៊ីស្រាអែល គឺ​មកពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន​។


ខណៈដែល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​នៅឡើយ មើល៍! ម្ដាយ និង​ប្អូន​ៗ​របស់​ព្រះអង្គ​ឈរ​នៅ​ខាងក្រៅ ចង់​និយាយ​ជាមួយ​ព្រះអង្គ​។


នៅពេល​បាន​ឮ​ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​ស្ងើច រួច​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​មកតាម​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិនដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំងបែបនេះ​ក្នុង​អ៊ីស្រាអែល​ឡើយ​។


អស់អ្នក​ដែល​ឮ ក៏​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​ពួក​អ្នកគង្វាល​បាន​ប្រាប់​ពួកគេ។


នៅពេល​ឪពុកម្ដាយ​ឃើញ​ព្រះអង្គ​ក៏​ភ្ញាក់ផ្អើល ហើយ​ម្ដាយ​និយាយថា​៖ “កូន​អើយ! ហេតុអ្វីបានជា​កូន​ធ្វើ​ដូច្នេះដាក់​យើង? មើល៍! ឪពុក និងម្ដាយ​របស់កូន​បាន​តាម​រក​កូន​ទាំង​ព្រួយចិត្ត​ណាស់​!”។


ពួកគេ​ចាប់​កំហុសព្រះយេស៊ូវតាមរយៈ​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅមុខ​ប្រជាជន​មិន​បាន ពួកគេ​ក៏​នៅស្ងៀម​ដោយ​ស្ងើច​ចំពោះ​ចម្លើយ​របស់​ព្រះអង្គ​។


មនុស្ស​ទាំងអស់​ក៏​ស្ងើច​ចំពោះ​អានុភាព​របស់​ព្រះ‍។ នៅពេល​ពួកគេ​ទាំងអស់គ្នា​កំពុង​ភ្ញាក់ផ្អើល​នឹង​អស់ទាំង​កិច្ចការ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖