សាខេក៏ប្រញាប់ចុះមក ហើយទទួលព្រះយេស៊ូវដោយអរសប្បាយ។
គាត់ក៏ប្រញាប់ចុះមកស្វាគមន៍ព្រះអង្គទាំងអំណរ។
គាត់ក៏ចុះមកជាប្រញាប់ ហើយទទួលទ្រង់ដោយអំណរ។
លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។
គាត់ក៏ចុះមកជាប្រញាប់ ហើយទទួលទ្រង់ដោយអំណរ
សាខេក៏ចុះមកជាប្រញាប់ ហើយទទួលអ៊ីសាដោយអំណរ។
ព្រះអង្គទ្រង់ជួបអ្នកដែលរីករាយនឹងប្រព្រឹត្តសេចក្ដីសុចរិត គឺអ្នកដែលនឹកចាំព្រះអង្គក្នុងមាគ៌ារបស់ព្រះអង្គ។ មើល៍! ព្រះអង្គបានព្រះពិរោធ ពីព្រោះយើងខ្ញុំបានប្រព្រឹត្តបាប; យើងខ្ញុំនៅក្នុងបាបជាយូរមកហើយ ចុះតើយើងខ្ញុំនឹងបានសង្គ្រោះឬ?
នៅពេលយាងមកដល់កន្លែងនោះ ព្រះយេស៊ូវក៏ងើយមើល ហើយមានបន្ទូលនឹងគាត់ថា៖“សាខេអើយ ចូរប្រញាប់ចុះមក! ព្រោះថាថ្ងៃនេះ ខ្ញុំត្រូវតែស្នាក់នៅផ្ទះរបស់អ្នក”។
នៅពេលឃើញដូច្នេះ មនុស្សទាំងអស់ក៏រអ៊ូរទាំថា៖ “លោកចូលទៅស្នាក់នៅជាមួយមនុស្សបាប”។
ដូច្នេះ ពួកគេក៏ទៅជាប្រញាប់ ហើយឃើញម៉ារា និងយ៉ូសែប ព្រមទាំងទារកដែលផ្ដេកនៅក្នុងស្នូកសត្វ។
លេវីបានរៀបចំពិធីជប់លៀងធំមួយសម្រាប់ព្រះយេស៊ូវនៅផ្ទះរបស់គាត់ ហើយមានអ្នកទារពន្ធ និងមនុស្សឯទៀតជាច្រើនរួមតុអាហារជាមួយពួកគេដែរ។
បន្ទាប់ពីនាង និងក្រុមគ្រួសាររបស់នាងបានទទួលពិធីជ្រមុជទឹក នាងអង្វរយើងថា៖ “ប្រសិនបើអស់លោកបានយល់ឃើញថាខ្ញុំជាអ្នកជឿព្រះអម្ចាស់ សូមអញ្ជើញមកស្នាក់នៅផ្ទះរបស់ខ្ញុំផង” ហើយនាងបានទទូចឲ្យយើងមក។
គាត់នាំប៉ូល និងស៊ីឡាសទៅក្នុងផ្ទះ ហើយដាក់អាហារឲ្យពួកគេហូប។ គាត់ត្រេកអរយ៉ាងខ្លាំងជាមួយក្រុមគ្រួសារ ដោយសារបានជឿព្រះ។
ដូច្នេះ អ្នកដែលទទួលយកពាក្យរបស់គាត់ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះមានមនុស្សប្រមាណបីពាន់នាក់ត្រូវបានបន្ថែមដល់ពួកគេ។