Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:16 - ព្រះគម្ពីរខ្មែរសាកល

16 ដូច្នេះ ពួកគេ​ក៏​ទៅ​ជា​ប្រញាប់ ហើយ​ឃើញ​ម៉ារា និង​យ៉ូសែប ព្រមទាំង​ទារក​ដែល​ផ្ដេក​នៅក្នុង​ស្នូកសត្វ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ពួកគេ​ក៏​ធ្វើ​ដំណើរ​ទៅ​ជា​ប្រញាប់​ ហើយ​ឃើញ​នាង​ម៉ារា​ លោក​យ៉ូសែប​ ព្រមទាំង​បុត្រ​តូច​ដែល​គេ​កំពុង​ដាក់​ផ្ដេក​ក្នុង​ស្នូក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា និង​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​នៅ​ក្នុង​ស្នូក​សត្វ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពួក​គេ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារី លោក​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​ក្នុង​ស្នូក​សត្វ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា នឹង​យ៉ូសែប​នៅ​ទី​នោះ ព្រម​ទាំង​ព្រះ‌ឱរស​ផ្តេក​នៅ​ក្នុង​ស្នូក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពួក​គេ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារីយំ​យូសុះ ព្រម​ទាំង​កូន​ដេក​ក្នុង​ស្នូក​សត្វ។

សូមមើលជំពូក ចម្លង




លូកា 2:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។


នៅ​គ្រានោះ ម៉ារា​ក្រោកឡើង ប្រញាប់ប្រញាល់​ធ្វើដំណើរ​ទៅ​តំបន់ភ្នំ ដល់​ទីក្រុង​មួយ​នៃ​យូដា​។


ពួក​អ្នក​ដែល​ត្រូវបាន​ចាត់​ក៏​ចេញទៅ ហើយ​ឃើញ​ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ពួកគេ​។


នេះ​ជា​ទីសម្គាល់​ដល់​អ្នករាល់គ្នា គឺ​អ្នករាល់គ្នា​នឹង​ឃើញ​ទារក​រុំនឹងក្រណាត់ ផ្ដេក​នៅក្នុង​ស្នូកសត្វ”។


លុះ​នៅពេល​បណ្ដា​ទូតសួគ៌​ចាកចេញ​ពី​ពួកគេ​ទៅ​ស្ថានសួគ៌​ហើយ ពួក​អ្នកគង្វាល​ក៏​និយាយ​គ្នា​ថា​៖ “មក៍! យើង​នាំគ្នា​ទៅ​បេថ្លេហិម ហើយ​មើល​ហេតុការណ៍​ដែល​បាន​កើតឡើង ដែល​ព្រះអម្ចាស់​បាន​ឲ្យ​យើង​ដឹង​នោះ​មើល៍​!”។


កាល​បាន​ឃើញ​ហើយ ពួកគេ​ក៏​ផ្សព្វផ្សាយ​អំពី​សេចក្ដី​ដែល​ទូតសួគ៌​បាន​ប្រាប់​ពួកគេ​អំពី​ទារក​នោះ​។


នាង​ក៏​សម្រាល​បាន​កូនប្រុស​ម្នាក់ ជា​កូន​ច្បង​។ នាង​រុំ​កូននោះ​នឹងក្រណាត់ ហើយ​ដាក់​ក្នុង​ស្នូកសត្វ ពីព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ឡើយ​។


ពួកគេ​ក៏​ចេញទៅ ហើយ​ឃើញ​ដូចដែល​ព្រះយេស៊ូវ​បាន​មានបន្ទូល​នឹង​ពួកគេ រួច​ពួកគេ​ក៏​រៀបចំ​អាហារ​បុណ្យរំលង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម