“ប៉ុន្តែព្រះមានបន្ទូលនឹងគាត់ថា: ‘មនុស្សល្ងីល្ងើអើយ! នៅយប់នេះ ព្រលឹងរបស់អ្នកនឹងត្រូវទារពីអ្នកវិញហើយ។ ចុះអ្វីៗដែលអ្នកបានរៀបចំទុកនោះ នឹងទៅជារបស់នរណាវិញ?’។
លូកា 19:24 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ចៅហ្វាយក៏និយាយនឹងពួកអ្នកដែលឈរនៅទីនោះថា: ‘ចូរដកយកមួយមីណានោះពីអ្នកនេះ ហើយប្រគល់ឲ្យម្នាក់ដែលមានដប់មីណានោះទៅ’។ Khmer Christian Bible រួចគាត់ប្រាប់ពួកអ្នកឈរនៅក្បែរនោះថា ចូរដកយកប្រាក់មួយមីណាពីវាឲ្យទៅម្នាក់ទៀតដែលមានដប់មីណាទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះរាជាបញ្ជាទៅពួកអ្នកដែលឈរនៅមុខលោកថា "ចូរដកយកប្រាក់មួយណែនពីវា ហើយឲ្យដល់អ្នកដែលមានដប់ណែនវិញ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះរាជាបញ្ជាទៅអ្នកដែលនៅទីនោះថា “ចូរយកប្រាក់ពីអ្នកនេះប្រគល់ឲ្យអ្នកដែលមានដប់ណែនទៅ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានបន្ទូលទៅពួកអ្នក ដែលឈរនៅមុខលោកថា ចូរដកយកប្រាក់១ណែនពីវាចេញ ហើយឲ្យដល់អ្នកដែលមាន១០ណែនវិញ អាល់គីតាប បន្ទាប់មក គាត់បញ្ជាទៅអ្នកដែលនៅទីនោះថា “ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឲ្យអ្នកដែលមានដប់ណែនទៅ”។ |
“ប៉ុន្តែព្រះមានបន្ទូលនឹងគាត់ថា: ‘មនុស្សល្ងីល្ងើអើយ! នៅយប់នេះ ព្រលឹងរបស់អ្នកនឹងត្រូវទារពីអ្នកវិញហើយ។ ចុះអ្វីៗដែលអ្នកបានរៀបចំទុកនោះ នឹងទៅជារបស់នរណាវិញ?’។
សេដ្ឋីក៏ហៅអ្នកគ្រប់គ្រងនោះមក និយាយថា: ‘រឿងនេះដែលខ្ញុំបានឮអំពីអ្នកជាអ្វី? ចូររៀបចំរបាយការណ៍អំពីការគ្រប់គ្រងរបស់អ្នកមក ពីព្រោះអ្នកមិនអាចធ្វើជាអ្នកគ្រប់គ្រងបន្តទៀតបានទេ’។
លោកក៏ហៅបាវបម្រើដប់នាក់របស់ខ្លួនមក ហើយប្រគល់ដប់មីណាដល់ពួកគេ ទាំងនិយាយថា: ‘ចូរធ្វើជំនួញរហូតដល់ខ្ញុំមកវិញ’។
ចុះម្ដេចក៏អ្នកមិនបានដាក់ប្រាក់របស់យើងនៅធនាគារ? នោះពេលយើងមកវិញ យើងមុខជាបានប្រាក់របស់យើងវិញ ព្រមទាំងការប្រាក់ផង’។