Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ព្រះ‌រាជាបញ្ជា​ទៅ​ពួក​អ្នក​ដែល​ឈរ​នៅ​មុខ​លោក​ថា "ចូរ​ដក​យក​ប្រាក់​មួយ​ណែន​ពី​វា ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​ដប់​ណែន​វិញ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 បន្ទាប់មក ចៅហ្វាយ​ក៏​និយាយ​នឹង​ពួក​អ្នក​ដែល​ឈរនៅទីនោះ​ថា​: ‘ចូរ​ដកយក​មួយ​មីណា​នោះ​ពី​អ្នកនេះ ហើយ​ប្រគល់​ឲ្យ​ម្នាក់​ដែល​មាន​ដប់​មីណា​នោះ​ទៅ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 រួច​គាត់​ប្រាប់​ពួក​អ្នក​ឈរ​នៅ​ក្បែរ​នោះ​ថា​ ចូរ​ដក​យក​ប្រាក់​មួយ​មីណា​ពី​វា​ឲ្យ​ទៅ​ម្នាក់​ទៀត​ដែល​មាន​ដប់​មីណា​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 បន្ទាប់​មក ព្រះ‌រាជា​បញ្ជា​ទៅ​អ្នក​ដែល​នៅ​ទី​នោះ​ថា “ចូរ​យក​ប្រាក់​ពី​អ្នក​នេះ​ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​ទៅ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​អ្នក ដែល​ឈរ​នៅ​មុខ​លោក​ថា ចូរ​ដក​យក​ប្រាក់​១​ណែន​ពី​វា​ចេញ ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​១០​ណែន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 បន្ទាប់​មក គាត់​បញ្ជា​ទៅ​អ្នក​ដែល​នៅ​ទី​នោះ​ថា “ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​ទៅ”។

សូមមើលជំពូក ចម្លង




លូកា 19:24
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា "ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ យើង​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ?"


គាត់​ក៏​ហៅ​អ្នក​នោះ​មក​សួរ​ថា "តើ​រឿង​ដែល​ខ្ញុំ​បាន​ឮគេ​និយាយ​ពី​អ្នក នោះយ៉ាងណា​ដែរ? ចូរ​យក​បញ្ជី​ពី​ការ​ចាត់​ចែង​របស់​អ្នក​មកឲ្យ​ខ្ញុំ ព្រោះ​អ្នក​មិន​អាច​ធ្វើ​ជា​អ្នក​ចាត់​ការ​របស់​យើង​ត​ទៅ​ទៀត​បាន​ទេ"។


លោក​បាន​ហៅ​ពួក​បាវ​បម្រើ​ដប់​នាក់ មក​ប្រគល់​ប្រាក់​ដប់​ណែន ដល់​គេ ដោយ​ផ្ដាំ​ថា "ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ជំនួញ រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ"។


ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​យក​ប្រាក់​នោះ ទៅ​ដាក់​នៅ​ផ្ទះ​អ្នក​ចង​ការ ដើម្បី​នៅ​ពេល​យើង​ត្រឡប់​មក​វិញ យើង​អាច​ទទួល​បាន​ទាំង​ដើម​ទាំង​ការ?"


(អ្នក​ទាំង​នោះ​ទូល​ព្រះ‌អង្គ​ថា "ព្រះ‌អម្ចាស់​អើយ អ្នក​នោះ​មាន​ដប់​ណែន​ហើយ")។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម