គឺយ៉ាងនេះឯងដែលព្រះអង្គបានលុបអស់ទាំងអ្វីៗដែលមានជីវិតនៅលើផ្ទៃផែនដីចេញ ចាប់ពីមនុស្ស រហូតដល់សត្វស្រុក សត្វលូនវារ និងបក្សាបក្សីនៅលើអាកាស។ ពួកវាត្រូវបានលុបចេញពីផែនដី ហើយសល់តែណូអេ និងអ្នកដែលនៅជាមួយគាត់ក្នុងទូកធំប៉ុណ្ណោះ។
លូកា 17:27 - ព្រះគម្ពីរខ្មែរសាកល គឺពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំ ហើយទឹកជំនន់បានមកបំផ្លាញពួកគេទាំងអស់។ Khmer Christian Bible ពួកគេស៊ីផឹក រៀបការជាប្ដីប្រពន្ធរហូតដល់ថ្ងៃលោកណូអេចូលទៅក្នុងទូកធំ ហើយទឹកជំនន់ក៏មកបំផ្លាញអ្វីៗទាំងអស់ទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក ជប់លៀង រៀបការប្តីប្រពន្ធ មកទល់នឹងថ្ងៃលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកជំនន់ក៏មកលិចបំផ្លាញគេគ្រប់គ្នាអស់ទៅ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណោះមនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក រៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ អាល់គីតាប កាលណោះមនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃណុះហ៍ចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។ |
គឺយ៉ាងនេះឯងដែលព្រះអង្គបានលុបអស់ទាំងអ្វីៗដែលមានជីវិតនៅលើផ្ទៃផែនដីចេញ ចាប់ពីមនុស្ស រហូតដល់សត្វស្រុក សត្វលូនវារ និងបក្សាបក្សីនៅលើអាកាស។ ពួកវាត្រូវបានលុបចេញពីផែនដី ហើយសល់តែណូអេ និងអ្នកដែលនៅជាមួយគាត់ក្នុងទូកធំប៉ុណ្ណោះ។
ណូអេ ពួកកូនប្រុសរបស់គាត់ ប្រពន្ធរបស់គាត់ និងប្រពន្ធរបស់ពួកកូនប្រុសគាត់ដែលនៅជាមួយគាត់ ក៏ចូលទៅក្នុងទូកធំ ដើម្បីឲ្យរួចផុតពីទឹកជំនន់។
ចិត្តរបស់ខ្ញុំបានវង្វេង សេចក្ដីតក់ស្លុតបានបំភ័យខ្ញុំ ថ្ងៃលិចដែលជាទីប្រាថ្នារបស់ខ្ញុំ បានត្រឡប់ជាការភិតភ័យដល់ខ្ញុំវិញ។
ប៉ុន្តែមហន្តរាយនឹងមកលើអ្នក ដែលអ្នកមិនដឹងថាប្រើមន្តអាគមបញ្ចៀសយ៉ាងណាឡើយ សេចក្ដីអន្តរាយនឹងធ្លាក់មកលើអ្នក ដែលអ្នកមិនអាចបង្វែរចេញបានឡើយ ការហិនវិនាសនឹងមកលើអ្នកក្នុងមួយរំពេច ដែលអ្នកមិនដែលស្គាល់វាឡើយ។
ដ្បិតនៅថ្ងៃនៃការរស់ឡើងវិញ ពួកគេមិនរៀបការជាប្ដីប្រពន្ធឡើយ គឺបានដូចជាបណ្ដាទូតសួគ៌ដែលនៅស្ថានសួគ៌វិញ។