លុះដល់ពេលល្ងាច ម្ចាស់ចម្ការទំពាំងបាយជូរនិយាយនឹងមេការថា: ‘ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឈ្នួលឲ្យពួកគេ ចាប់ផ្ដើមពីអ្នកដែលមកក្រោយគេ រហូតដល់អ្នកដែលមកមុនគេ’។
លូកា 16:6 - ព្រះគម្ពីរខ្មែរសាកល “អ្នកនោះឆ្លើយថា: ‘ប្រេងអូលីវមួយរយប៉ោត ’។ “អ្នកគ្រប់គ្រងក៏ប្រាប់អ្នកនោះថា: ‘យកលិខិតបញ្ជាក់របស់អ្នកទៅអង្គុយសរសេរដាក់ហាសិបវិញ ជាប្រញាប់ទៅ’។ Khmer Christian Bible អ្នកនោះប្រាប់ថា ប្រេងមួយរយធុង។ គាត់ក៏ប្រាប់អ្នកនោះថា ចូរយកសំបុត្រជំពាក់របស់អ្នកទៅ រួចអង្គុយចុះសរសេរដាក់ថាហាសិបធុងជាប្រញាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនោះឆ្លើយថា "ជំពាក់ប្រេងមួយរយប៉ោត" រួចគាត់ប្រាប់អ្នកនោះថា "ចូរយកសំបុត្រអ្នក ទៅអង្គុយសរសេរដាក់ហាសិបវិញ ជាប្រញាប់ទៅ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនបំណុលនោះឆ្លើយថា “ប្រេងមួយរយប៉ោត”។ អ្នកបម្រើប្រាប់ថា “នេះនែ៎! យកបញ្ជីរបស់អ្នក ហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់ហាសិបប៉ោត”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះឆ្លើយថា ជំពាក់ប្រេង១រយប៉ោត រួចគាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅអង្គុយសរសេរដាក់៥០វិញ ជាប្រញាប់ទៅ អាល់គីតាប កូនបំណុលនោះឆ្លើយថា “ប្រេងមួយរយប៉ោត”។ អ្នកបម្រើប្រាប់ថា “នេះនែ៎! យកបញ្ជីរបស់អ្នកហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់ហាសិបប៉ោត”។ |
លុះដល់ពេលល្ងាច ម្ចាស់ចម្ការទំពាំងបាយជូរនិយាយនឹងមេការថា: ‘ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឈ្នួលឲ្យពួកគេ ចាប់ផ្ដើមពីអ្នកដែលមកក្រោយគេ រហូតដល់អ្នកដែលមកមុនគេ’។
ហើយប្រសិនបើអ្នករាល់គ្នាមិនបានស្មោះត្រង់នឹងទ្រព្យសម្បត្តិរបស់អ្នកដទៃផង តើនរណានឹងឲ្យអ្នករាល់គ្នានូវទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា?
“បន្ទាប់មក គាត់ហៅកូនបំណុលរបស់ចៅហ្វាយខ្លួនមកម្នាក់ម្ដងៗ ហើយសួរអ្នកទីមួយថា: ‘តើអ្នកជំពាក់ចៅហ្វាយរបស់ខ្ញុំប៉ុន្មាន?’។
“គាត់សួរម្នាក់ទៀតថា: ‘ចុះអ្នកវិញ តើអ្នកជំពាក់ប៉ុន្មានដែរ?’។ “អ្នកនោះឆ្លើយថា: ‘ស្រូវសាលីមួយរយហាប ’។ “អ្នកគ្រប់គ្រងក៏ប្រាប់អ្នកនោះថា: ‘យកលិខិតបញ្ជាក់របស់អ្នកទៅសរសេរដាក់ប៉ែតសិបវិញទៅ’។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរបង្កើតមិត្តភក្ដិសម្រាប់ខ្លួនឯងពីទ្រព្យសម្បត្តិដ៏ទុច្ចរិតចុះ ដើម្បីឲ្យគេបានទទួលអ្នករាល់គ្នាទៅក្នុងលំនៅដ៏អស់កល្បជានិច្ច កាលណាទ្រព្យសម្បត្តិនោះរលាយសូន្យទៅ។
នៅទីនោះ មានដាក់ពាងថ្មប្រាំមួយ សម្រាប់ពិធីជម្រះរបស់ជនជាតិយូដា ពាងនីមួយៗមានចំណុះពីរ ឬបីរង្វាល់។
ឬលួចបន្លំឡើយ ផ្ទុយទៅវិញ ត្រូវសម្ដែងភាពស្មោះត្រង់ដ៏ល្អក្នុងគ្រប់ជំពូក ដើម្បីបានតុបតែងសេចក្ដីបង្រៀនរបស់ព្រះជាព្រះសង្គ្រោះនៃយើងក្នុងគ្រប់ការទាំងអស់។