ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 13:1 - ព្រះគម្ពីរខ្មែរសាកល

នៅ​ពេល​ដដែល​នោះ មាន​អ្នកខ្លះ​មក​ទូល​ព្រះយេស៊ូវ​អំពី​អ្នកកាលីឡេ​ដែល​ពីឡាត់​បាន​លាយ​ឈាម​ពួកគេ​ជាមួយ​យញ្ញបូជា​របស់​ពួកគេ​។

សូមមើលជំពូក

Khmer Christian Bible

ក្នុង​ពេល​តែ​មួយ​នោះ​ មាន​អ្នក​ខ្លះ​បាន​មក​រៀប​រាប់​ប្រាប់​ព្រះយេស៊ូ​អំពី​ពួក​អ្នក​ស្រុក​កាលីឡេ​ដែល​ត្រូវ​លោក​ពីឡាត់​លាយ​ឈាម​របស់​ពួកគេ​ជាមួយ​យញ្ញ​បូជា​របស់​ពួកគេ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​វេលា​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូវ ពី​រឿង​ពួក​ស្រុក​កាលីឡេ ដែល​លោក​ពីឡាត់​បាន​យក​ឈាម​របស់​គេ លាយ​នឹង​យញ្ញ‌បូជា នៅ​ពេល​គេ​កំពុង​ថ្វាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូ​អំពី​អ្នក​ស្រុក​កាលី‌ឡេ ដែល​លោក​ពីឡាត​បាន​សម្លាប់​នៅ​ពេល​គេ​កំពុង​តែ​ថ្វាយ​យញ្ញ‌បូជា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​វេលា​នោះ​ឯង មាន​អ្នក​ខ្លះ​នៅ​ទី​នោះ គេ​ទូល​ព្រះ‌យេស៊ូវ ពី​រឿង​ពួក​សាសន៍​កាលី‌ឡេ ដែល​លោក​ពីឡាត់​បាន​យក​ឈាម​គេ លាយ​នឹង​យញ្ញ‌បូជា ដែល​គេ​កំពុង​តែ​ថ្វាយ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ មាន​អ្នក​ខ្លះ​មក​ជម្រាប​អ៊ីសា អំពី​អ្នក​ស្រុក​កាលី‌ឡេ ដែល​លោក​ពីឡាត​បាន​សម្លាប់ នៅ​ពេល​គេ​កំពុង​តែ​ធ្វើ​គូរបាន។

សូមមើលជំពូក



លូកា 13:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រលឹម​ឡើង ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​ទាំងអស់​របស់​ប្រជាជន​បាន​ពិគ្រោះគ្នា​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ​។


ពួកគេ​ចង​ព្រះយេស៊ូវ ហើយ​នាំទៅ​ប្រគល់ឲ្យ​អភិបាល​ពីឡាត់​។


ហើយ​និយាយថា​៖ “អ្នក​កាលីឡេ​អើយ ហេតុអ្វីបានជា​អ្នករាល់គ្នា​ឈរ​សម្លឹងមើល​ទៅ​មេឃ​? ព្រះយេស៊ូវ​នេះឯង​ដែល​ត្រូវបាន​ទទួលឡើង​ទៅ​លើមេឃ​ពី​អ្នករាល់គ្នា នឹង​យាង​មកវិញ​តាមរបៀបដែល​អ្នករាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើងទៅ​លើមេឃ​យ៉ាងនោះដែរ”។


ពួកគេ​ក៏​ភ្ញាក់ផ្អើល​ផង ងឿងឆ្ងល់​ផង ទាំង​ពោលថា​៖ “មើល៍! អ្នក​ទាំងអស់​នេះ​ដែល​កំពុង​និយាយ មិនមែន​ជា​អ្នកកាលីឡេ​ទេ​ឬ​?


ក្រោយពី​ម្នាក់នេះ យូដាស​អ្នកកាលីឡេ​បាន​ក្រោកឡើង​នៅ​គ្រា​ជំរឿនប្រជាជន ហើយ​បាន​អូសទាញ​ប្រជាជន​ឲ្យ​ទៅតាម​គាត់​។ អ្នកនេះ​ក៏​វិនាស​ដែរ ហើយ​អស់អ្នក​ដែល​តាម​គាត់​ក៏​ត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​។