បន្ទាប់មក ពួកផារិស៊ីក៏ចេញទៅពិគ្រោះគ្នា ដើម្បីដាក់អន្ទាក់ចាប់ព្រះយេស៊ូវតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។
លូកា 11:54 - ព្រះគម្ពីរខ្មែរសាកល ក៏ចាំឱកាសដើម្បីចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលពីព្រះឱស្ឋរបស់ព្រះអង្គ៕ Khmer Christian Bible ហើយលបចាប់កំហុសនូវអ្វីដែលព្រះអង្គមានបន្ទូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយចាំចាប់កំហុសព្រះអង្គ ដើម្បីរកហេតុឲ្យបានរឿងចោទប្រកាន់ ពេលព្រះអង្គមានព្រះបន្ទូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដែលសុទ្ធសឹងតែជាកលល្បិចរកចាប់កំហុសព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយចាំពិនិត្យពិចារណាមើល ទាំងរកហេតុនឹងចាប់ព្រះបន្ទូលពីព្រះឱស្ឋទ្រង់ ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់។ អាល់គីតាប ដែលសុទ្ធសឹងតែជាកលល្បិចរកចាប់កំហុសអ៊ីសា។ |
បន្ទាប់មក ពួកផារិស៊ីក៏ចេញទៅពិគ្រោះគ្នា ដើម្បីដាក់អន្ទាក់ចាប់ព្រះយេស៊ូវតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។
ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតអាក្រក់របស់ពួកគេ ក៏មានបន្ទូលថា៖“ពួកមនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំ?
បន្ទាប់មក ពួកគេចាត់ពួកផារិស៊ី និងពួកគណៈហេរ៉ូឌខ្លះឲ្យទៅរកព្រះយេស៊ូវ ដើម្បីចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។
គេឃ្លាំមើលព្រះអង្គ ថាតើព្រះអង្គនឹងប្រោសបុរសនោះឲ្យជានៅថ្ងៃសប្ប័ទឬអត់ ដើម្បីឲ្យបានចោទប្រកាន់ព្រះអង្គ។
នៅពេលព្រះយេស៊ូវយាងចេញពីទីនោះ ពួកគ្រូវិន័យ និងពួកផារិស៊ីក៏ចាប់ផ្ដើមប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយសួរដេញដោលព្រះអង្គអំពីការជាច្រើន
បន្ទាប់មក ពួកគេឃ្លាំមើលព្រះយេស៊ូវ ហើយចាត់អ្នកស៊ើបការណ៍ដែលបន្លំខ្លួនជាមនុស្សស្មោះត្រង់ ឲ្យទៅចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីប្រគល់ព្រះអង្គទៅក្នុងការគ្រប់គ្រង និងអំណាចរបស់អភិបាល។
ពួកគេចាប់កំហុសព្រះយេស៊ូវតាមរយៈព្រះបន្ទូលរបស់ព្រះអង្គនៅមុខប្រជាជនមិនបាន ពួកគេក៏នៅស្ងៀមដោយស្ងើចចំពោះចម្លើយរបស់ព្រះអង្គ។
ដូច្នេះ សូមលោកកុំព្រមតាមពួកគេឡើយ ដ្បិតមានមនុស្សជាងសែសិបនាក់ពីចំណោមពួកគេកំពុងពួនស្ទាក់គាត់។ អ្នកទាំងនោះបានស្បថថា មិនហូបមិនផឹក រហូតទាល់តែបានសម្លាប់ប៉ូល។ ឥឡូវនេះ ពួកគេបានត្រៀមជាស្រេច ហើយកំពុងរង់ចាំការយល់ព្រមពីលោក”។