ចូរធ្វើឲ្យឪពុក និងម្ដាយរបស់អ្នក មានអំណរ ហើយធ្វើឲ្យស្ត្រីដែលសម្រាលអ្នកមក បានត្រេកអរចុះ។
លូកា 11:27 - ព្រះគម្ពីរខ្មែរសាកល ខណៈដែលព្រះយេស៊ូវកំពុងតែមានបន្ទូលសេចក្ដីទាំងនេះ មានស្ត្រីម្នាក់ស្រែកឡើងពីក្នុងហ្វូងមនុស្ស ទូលព្រះអង្គថា៖ “មានពរហើយ ផ្ទៃដែលបានផ្ទុកលោក និងអ្នកដែលបានបំបៅលោក!”។ Khmer Christian Bible នៅពេលព្រះអង្គកំពុងមានបន្ទូលពីសេចក្ដីទាំងនេះ មានស្ដ្រីម្នាក់បន្លឺសំឡេងពីក្នុងចំណោមបណ្ដាជនទូលទៅព្រះអង្គថា៖ «មានពរហើយ ម្ដាយណាដែលបានបង្កើតអ្នក និងបានបំបៅអ្នក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គកំពុងតែមានព្រះបន្ទូលដូច្នេះ មានស្ត្រីម្នាក់ស្រែកឡើងពីក្នុងហ្វូងមនុស្សថា៖ «មានពរហើយ ផ្ទៃណាដែលបានរក្សាលោក ហើយដោះណាដែលលោកបានបៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលដូច្នេះ មានស្ត្រីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «ស្ត្រីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជាមានសុភមង្គល*មែន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់កំពុងតែមានបន្ទូលសេចក្ដីទាំងនេះនៅឡើយ នោះមានស្ត្រីម្នាក់ស្រែកឡើង ពីក្នុងហ្វូងមនុស្សថា មានពរហើយ ផ្ទៃណាដែលបានរក្សាលោក ហើយដោះណាដែលលោកបានបៅ អាល់គីតាប កាលអ៊ីសាកំពុងតែមានប្រសាសន៍ដូច្នេះ មានស្ដ្រីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជន ជម្រាបអ៊ីសាថា៖ «ស្ដ្រីដែលបានបង្កើតតួន ព្រមទាំងបានបំបៅតួន ពិតជាមានសុភមង្គលមែន!»។ |
ចូរធ្វើឲ្យឪពុក និងម្ដាយរបស់អ្នក មានអំណរ ហើយធ្វើឲ្យស្ត្រីដែលសម្រាលអ្នកមក បានត្រេកអរចុះ។
ទូតសួគ៌នោះចូលទៅរកនាង និយាយថា៖ “ជម្រាបសួរ នាងដែលបានទទួលព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង”។
រួចគាត់ស្រែកឡើងយ៉ាងខ្លាំងថា៖ “ក្នុងចំណោមស្ត្រី នាងជាអ្នកដ៏មានព្រះពរ ហើយផលនៃផ្ទៃរបស់នាងក៏មានព្រះពរដែរ!
ដ្បិតព្រះអង្គបានទតមើលដោយព្រះហឫទ័យសន្ដោសដល់ភាពតូចទាបរបស់ទាសីព្រះអង្គ។ មើល៍! ចាប់ពីឥឡូវនេះទៅ មនុស្សគ្រប់ជំនាន់នឹងហៅខ្ញុំថាជាអ្នកមានព្រះពរ
វាក៏ចេញទៅ នាំវិញ្ញាណប្រាំពីរផ្សេងទៀតដែលអាក្រក់ជាងវាមក ហើយចូលទៅរស់នៅទីនោះ។ សភាពចុងក្រោយរបស់អ្នកនោះបានអាក្រក់ជាងសភាពដើមទៅទៀត”។
ដ្បិតមើល៍! នឹងមានថ្ងៃមកដល់ ដែលគេនឹងពោលថា: ‘មានពរហើយ ពួកស្ត្រីអារ និងផ្ទៃដែលមិនបានសម្រាលកូន ព្រមទាំងអ្នកដែលមិនបានបំបៅកូន!’។