Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:27 - Khmer Christian Bible

27 នៅ​ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ពី​សេចក្ដី​ទាំង​នេះ​ មាន​ស្ដ្រី​ម្នាក់​បន្លឺ​សំឡេង​ពី​ក្នុង​ចំណោម​បណ្ដាជន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «មាន​ពរ​ហើយ​ ម្ដាយ​ណា​ដែល​បាន​បង្កើត​អ្នក​ និង​បាន​បំបៅ​អ្នក»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ខណៈដែល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​សេចក្ដីទាំងនេះ មាន​ស្ត្រី​ម្នាក់​ស្រែកឡើង​ពី​ក្នុង​ហ្វូងមនុស្ស ទូល​ព្រះអង្គ​ថា​៖ “មានពរ​ហើយ ផ្ទៃ​ដែល​បាន​ផ្ទុក​លោក និង​អ្នកដែល​បាន​បំបៅ​លោក​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 កាល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​ស្ត្រី​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ហ្វូង​មនុស្ស​ថា៖ «មាន​ពរ​ហើយ ផ្ទៃ​ណា​ដែល​បាន​រក្សា​លោក ហើយ​ដោះ​ណា​ដែល​លោក​បាន​បៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​ស្ត្រី​ម្នាក់​បន្លឺ​សំឡេង​ចេញ​ពី​ចំណោម​បណ្ដា‌ជន ទូល​ព្រះអង្គ​ថា៖ «ស្ត្រី​ដែល​បាន​បង្កើត​លោក ព្រម​ទាំង​បាន​បំបៅ​លោក ពិត​ជា​មាន​សុភមង្គល*​មែន!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ឡើង ពី​ក្នុង​ហ្វូង​មនុស្ស​ថា មាន​ពរ​ហើយ ផ្ទៃ​ណា​ដែល​បាន​រក្សា​លោក ហើយ​ដោះ​ណា​ដែល​លោក​បាន​បៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 កាល​អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​ដូច្នេះ មាន​ស្ដ្រី​ម្នាក់​បន្លឺ​សំឡេង​ចេញ​ពី​ចំណោម​បណ្ដា‌ជន ជម្រាប​អ៊ីសា​ថា៖ «ស្ដ្រី​ដែល​បាន​បង្កើត​តួន ព្រម​ទាំង​បាន​បំបៅ​តួន ពិត​ជា​មាន​សុភ‌មង្គល​មែន!»។

សូមមើលជំពូក ចម្លង




លូកា 11:27
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បាន​ចូល​មក​ជិត​នាង​ហើយ​ ទេវតា​ក៏​និយាយ​ថា៖​ «ចូរ​អរ​សប្បាយ​ឡើង​ ឱ​នាង​ដ៏​ជាទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ ព្រះអង្គ​គង់​ជាមួយ​នាង​ហើយ‍»‍។​


រួច​នាង​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អ្នក​មាន​ពរ​ណាស់​ក្នុង​ចំណោម​ពួក​ស្ដ្រី​ ឯ​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​គឺ​ជា​ព្រះពរ​ហើយ​


ដ្បិត​ព្រះអង្គ​បាន​ទត​សន្ដោស​ដល់​ភាព​ទន់​ទាប​នៃ​បាវបម្រើ​របស់​ព្រះអង្គ។​ មើល៍​ ចាប់ពី​ពេល​នេះ​តទៅ​ មនុស្ស​គ្រប់​ជំនាន់​នឹង​រាប់​ខ្ញុំ​ថា​ជា​អ្នក​មាន​ពរ​


នោះ​វា​ក៏ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ទៀត​ដែល​អាក្រក់​ជាង​វា​ចូលទៅ​នៅ​ទីនោះ​ ដូច្នេះ​ស្ថានភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​អាក្រក់​ជាង​មុន​ទៅ​ទៀត»។​


ដ្បិត​មើល៍​ នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​និយាយ​ថា​ មាន​ពរ​ហើយ​ដល់​ពួក​ស្ដ្រីអារ​ និង​ផ្ទៃ​ដែល​មិន​បាន​បង្កើត​កូន ព្រម​ទាំង​ស្ដ្រី​ដែល​មិន​បាន​បំបៅ​កូន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម